អានតួអត្ថបទ
បទសម្ភាស

លោក ចាន់ យុត្ថា៖ «នៅ​សប្តាហ៍​ក្រោយ​នឹង​អាច​មាន​ជំនន់​ទឹក​ភ្លៀង រីឯ​ជំនន់​ទន្លេ​មេគង្គ​មិន​ទាន់​មាន​ទេ តែ​ត្រូវ​ប្រយ័ត្ន»

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ព្យុះ​ទី​៤ NIDA បាន​ថយ​ឥទ្ធិពល ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បាន​កើត​ឡើង និង​អូស​កាត់​ពី​លើ​អាង​ទន្លេ។ លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​បាន​ប្រាប់​វិទ្យុ​បារាំ​ងRFI ថា ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​អាង​ទន្លេ​មេគង្គ និង​ក្នុង​ប្រទេស​កម្ពុជា នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​ឡើង​ជា​បន្ត​បន្ទាប់។ អ្នក​នាំ​ពាក្យ​រូប​នេះ​ឲ្យ​ដឹង​ថា ជំនន់​ទឹក​ភ្លឿង​អាច​កើត​មាន​នៅ​សប្តាហ៍​ខាង​មុខ រីឯ​ជំនន់​ទឹក​ទន្លេ​មេគង្គ​នៅ​មិន​ទាន់​មាន​ទេ​ខណៈ​ដែល​កំពស់​ទឹក​នៅ​ក្រោម​កម្រិត​១០​ម៉ែត្រ នៅ​ស្ថានីយ៍​ទន្លេ​បាសាក់ មេគង្គ និង​ចតុមុខ។

លោក ​ចាន់ ​យុត្ថា​ នាយក​ខុទ្ទកាល័យ​និង​ជា​អ្នក​នាំពា​ក្យ​ក្រសួង​ធន​ធាន​ទឹក​និង​ឧត្តុ​និយម​។
លោក ​ចាន់ ​យុត្ថា​ នាយក​ខុទ្ទកាល័យ​និង​ជា​អ្នក​នាំពា​ក្យ​ក្រសួង​ធន​ធាន​ទឹក​និង​ឧត្តុ​និយម​។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ