អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ឆ្នាំ២០១៦ ​ជំនន់ទឹកភ្លៀង​នឹងត្រូវ​កាត់​បន្ថយ​

នៅ​ឆ្នាំ​២០១៦​នេះ គ្រោះ​ទឹក​ជំនន់​នឹង​ត្រូវ​បាន​កាត់​បន្ថយ ដោយ​សារ​តែ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយមបាន​រៀប​ចំ​សាង​សង់​អាង​ទឹក​ធំ​ៗ មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ស្រូប​យក​ទឹក។ រហូត​មក​ដល់ពេល​នេះ ការងារ​កសាង​អាង​ទឹក​ទាំង​នោះ បាន​បញ្ចប់​៥០​ភាគរយ ដែល​អាង​ទឹក​ទាំងអស់​នោះ អាច​រក្សា​ទឹកទុក​រហូត​ដល់​ខែ​ប្រាំង ដើម្បី​ប្រើប្រាស់។

ទឹកជំនន់នៅក្នុងប្រទេសកម្ពុជាដែលបានជនលិចភូមិកាលពីឆ្នាំទៅ
ទឹកជំនន់នៅក្នុងប្រទេសកម្ពុជាដែលបានជនលិចភូមិកាលពីឆ្នាំទៅ siv channa
ផ្សាយពាណិជ្ជកម្ម

 

លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម បាន​ឲ្យ​ដឹង​ថា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប្រសិន​បើមានភ្លៀងធ្លាក់​មួយ​សប្តាហ៍​ដូច​ពេល​នេះ ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​នៅ​តាម​ខេត្ត ​រាជ​ធានី​មួយ​ចំនួន​ ឬតំបន់​ទំនាប​ក្នុង​ប្រទេស​។ ​ប៉ុន្តែ​បច្ចុប្បន្ន ​ភ្លៀង​កម្រិត​នេះ ​មិន​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​បាន​ទេ ដោយ​សារ​តែក្រសួង​ធន​ធាន​ទឹក​បាន​សាង​សង់​អាង​ទឹក​ធំៗ​ មួយ​ចំនួន​នៅ​ទូទាំង​ប្រ​​ទេស​កម្ពុជា ​ដើម្បី​ស្រូប​យក​ទឹក​ពេល ​ដែល​មាន​ទឹក​ជំនន់​កើត​ឡើង​។

លោក​បន្ត​លើក​ឡើង​ថា​ខេត្ត​មួយ​ចំនួន​ ដែល​បាន​សាង​សង់ ​និង​កំពុង​សាង​សង់​អាង​ទឹក​ មាន​ដូច​ជា ​ខេត្តកំពង់​ស្ពឺ ​ខេត្ត​បាត់​ដំបង​ ខេត្ត​ព្រះវិហារ​ និង​ខេត្ត​កំ​ពង់ធំ​ជាដើម ​ហើយ​អាង​ទឹក​ទាំង​នោះ ​នឹង​អាច​ដោះ​ស្រាយ​គ្រោះ​រាំង​ស្ងួត​បាន​ នៅ​រដូវ​ប្រាំង​ផង​ដែរ​។ តាម​រយៈ​គម្រោង​សាង​សង់​នេះ ​នឹង​អាច​កាត់​បន្ថយ​គ្រោះ​ទឹក​ជំនន់​ បាន​ប្រមាណ៧​០​ភាគ​រយ​ទូទាំង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​នេះ ​គម្រោង​សាងសង់​អាង​ទឹក​បាន​សម្រេច​ខ្លះហើយ​ ដែល​មាន​ខេត្ត​ខ្លះ​បាន​សម្រេច​១០០ភាគរយ ​ហើយ​ខេត្តខ្លះ​បាន​សម្រេច៧០ភាគរយ​ និង​ខេត្តខ្លះ​ទៀតបានសម្រេច​៥០​ភាគរយ​។

គួរ​រំលឹក​ជូន ​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​សប្តាហ៍​ក្នុង​ប្រទេស​កម្ពុជា ​កាល​ពី​ចុង​ខែ​មិថុនា​ រហូត​មក​ដល់​ដើម​ខែ​កក្កដា​នេះ ​បាន​ធ្វើ​ឲ្យ​ស្រុក​២ ​ក្នុង​ខេត្ត​រតនៈគិរី​ និង​មណ្ឌល​គិរី​ រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ដំបូង​​ក្នុង​​រដូវ​វស្សា​នេះ។​ ប៉ុន្តែ​នៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស ​មិន​ទទួល​រង​គ្រោះ​នោះ​ទេ​។ យ៉ាង​ណាក៏​​ដោយ​ទឹក​ជំនន់​នោះ ​មិន​បាន​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ដល់​ទ្រព្យ​សម្បិត្ត​រដ្ឋ​ និង​ពល​រដ្ឋ​ទេ។​ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​។

​ជំនន់​​ទឹក​​ភ្លៀង ​ដែល​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុ​ង​ក្រោយ​នេះ​ គឺ​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១១​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​២៥០នាក់​ស្លាប់ ​ហើយ​មនុស្ស​ប្រមាណ​១.៨៨៤.៤០២​នាក់រង​គ្រោះ ​និង​ផ្ទះ​ប្រមាណ​១.០៤៨ខ្នង​រង​ការ​ខូច​ខាត​។ នេះ​បើ​តាម​របាយ​ការណ៍​របស់​គណៈកម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ