អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លោក ស៊ុន ឆៃ៖ បក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូល​រួម​ប្រជុំ​រដ្ឋសភា​ថ្ងៃ​ទី​១១ កញ្ញា

ចុះផ្សាយ​នៅ​ថ្ងៃ៖

​រដ្ឋសភា​បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី ១១ កញ្ញា​ ជា​ថ្ងៃ​ប្រជុំ​រដ្ឋសភា​វិសាមញ្ញ​នីតិកាល​ទី​៥​ ដើម្បី​សម្រេច​លើ​សំណុំ​រឿង​​ លោក កឹម សុខា។ ប៉ុន្ដែ លោក ស៊ុន ឆៃ បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា សមាជិក​សភា​មក​ពីគណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូល​រួម​ប្រ​ជុំ​រដ្ឋសភា​នេះ​ឡើយ។ លោក​ថា ការ​មិន​ចូល​រួម​នេះ គឺ​ដើម្បី​រារាំង​ការ​សម្រេច​របស់​សភា​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ដ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​លោក​ កឹម សុខា ដោយ​ខុស​ច្បាប់។ ប៉ុន្ដែ​ការ​សម្រេច​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថា មិន​អាច​រារាំង​ដំណើរ​ការ​ប្រ​ជុំ​ នៅ​ថ្ងៃ​ទី​១១ កញ្ញា នេះ​ឡើយ។

លោក ​ស៊ុន ឆៃ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​។​
លោក ​ស៊ុន ឆៃ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​។​ @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ