អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ដើម្បី​ប្រជែង​នឹង​ភាពយន្ត​បរទេស ភាពយន្ត​ខ្មែរ​ត្រូវ​តែ​មាន​ការ​កែ​ទម្រង់​និង​ពង្រឹង​ខ្លួន​ឯង

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិស័យ​ភាពយន្ត​ខ្មែរ​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​មាន​ការ​ចាប់​អារម្មណ៍​បន្តិច​ម្តង​ៗ​ឡើង​វិញ​នៅ​ក្នុង​អំឡុង​ពេល​នេះ​។ ការ​សម្លឹង​ឃើញ​បែប​នេះ ក៏​ដោយ​សារ​តែ​គេ​ឃើញ​មាន​រោង​ភាពយន្ត​ឯកជន​មួយ​ចំនួន​បាន​កកើត​ឡើង​វិញ ហើយ​ដំណើរការ​ចាក់​បញ្ចាំង​រឿង​ខ្មែរ​ជា​បន្ត​បន្ទាប់​។ លើស​ពី​នេះ គេ​ក៏​សង្កេត​ឃើញ​មាន​ការ​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​ផង​ដែរ ក៏​ប៉ុន្តែ​ដំណាល​គ្នា​នេះ ក៏​មាន​លេច​ចេញ​វត្តមាន​ភាពយន្ត​ភាគ​ថៃ ទាំង​រឿង​ចាស់​ជាង​១០​ឆ្នាំ​មុន និង​ទាំង​រឿង​ថ្មី​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​ព័ត៌មាន​បាន​សម្រេច​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​នានា​ចាក់​បញ្ចាំង​ភាពយន្ត និង​ផលិតផល​សិល្បៈ​ជា​របស់​ខ្មែរ​នៅ​ម៉ោង​មាស គឺ​ក្នុង​រង្វង់​ពី​ម៉ោង ៦​ដល់​ម៉ោង​៨​យប់​។

បណ្តា​ជន​ខ្មែរ​កំពុង​ទស្សនា​ភាពយន្ត​
បណ្តា​ជន​ខ្មែរ​កំពុង​ទស្សនា​ភាពយន្ត​ ©RFI-សុផល
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ