អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បក្ស​នយោបាយ​ពីរ​​ថា​គោល​នយោបាយ​អភិវឌ្ឍន៍​ឃុំ​របស់​ខ្លួន​ល្អ​ ខណៈ​អ្នក​ជំនាញ​ថា​គោល​នយោបាយ​នេះ​មិន​ទាន់​គ្រប់​គ្រាន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 នៅ​ថ្ងៃទី៤ ខែ​មិថុនា​ ខាង​មុខ​នេះ ការ​បោះ​ឆ្នោត ​ឃុំ​ សង្កាត់ ​នឹង​ឈាន​មក​ដល់។ គណបក្ស​នយោបាយ​ពីរ ដែល​បាន​ដាក់​បេក្ខជន​មេឃុំ​របស់​ខ្លួន​គ្រប់​ឃុំ​ទូទាំង​ប្រទេស បាន​លើក​សរសើរ​ពី​គោល​នយោបាយ​អភិវឌ្ឍន៍ឃុំ​របស់​​ពួក​គេ​រៀង​ៗខ្លួន​។ ចំណែក​អ្នក​សិក្សា​សង្គម និង​អង្គការ​ជំនាញ​ចំពោះ​កិច្ច​ការ​បោះ​ឆ្នោត​បាន​បង្ហាញ​ការ​យល់ឃើញ​ថា​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ មិន​ទាន់​គ្រប់​គ្រាន់​តាម​ការ​ចង់​បាន​របស់ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ។ អ្នក​ជំនាញ​ពី​អង្គការ​ចំពោះ​កិច្ច​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា​គោល​នយោបាយ ​ដែល​គណបក្ស​ទាំង​នោះ​ត្រៀម​នឹង​ឃោសនា មិន​អាច​អនុវត្ត​បាន​១០០​ភាគ​រយ​នោះ​ទេ​។ 

គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​អួត​គោល​នយោបាយ​គ្នា​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី ៤
គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​អួត​គោល​នយោបាយ​គ្នា​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី ៤
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ