លោកស្រី មូរ សុខហួរ៖ ក្រោយថ្ងៃទី២៦តុលា លោកស្រីនឹងត្រលប់ទៅប្រទេសថៃជាថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០៥
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោកស្រី មូរ សុខហួរ ដែលពេលនេះបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយនោះ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ RFIថា លោកស្រីនឹងវិលត្រលប់មកកាន់ប្រទេសនៅតំបន់អាស៊ានវិញ នៅក្រោយថ្ងៃទី ២៦ ខែតុលា ខាងមុខនេះ។ ការអះអាងនេះ គឺបន្ទាប់ពីលោកស្រី ត្រូវបានអាជ្ញាធរថៃហាមឃាត់មិនឲ្យចូលទឹកដីថៃកាលពីថ្ងៃអាទិត្យ ហើយត្រូវបានបង្ខំឲ្យវិលត្រលប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ។ បើតាមលោកស្រី មូរ សុខហួរ ករណីអាជ្ញាធរថៃហាមឃាត់មិនឲ្យចូលទឹកដីថៃ នឹងត្រូវលើកឡើងដោយសមាជិកសភាថៃនៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃទី ២៥ តុលា។