អានតួអត្ថបទ
បទសម្ភាស

លោក​តឹក វណ្ណារ៉ា​៖ រដ្ឋាភិបាលគួរ​លើក​ទឹក​ចិត្ត​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នៅ​រាត្រី​នេះ ​គឺ​លោក​តឹក​ វណ្ណារ៉ា​ នាយក​ប្រតិ​បត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ​(The NGO Forum on Cambodia)។ នៅ​ថ្ងៃទី០៩ កក្កដា​​នេះ ​លោក​បាន​ចូល​រួម​ទិវា​ដាំ​កូន​ឈើ ឬ​រុក្ខ​ទិវា​ នៅឯ​ខេត្ត​ព្រះវិហារ​ ហើយ​លោក​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​ទឹក​ចិត្ត​សកម្មជន​បរិស្ថាន ​ឬ​សកម្ម​ជនការពារ​ព្រៃ​ឈើ ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​ការ​ពារ​ព្រៃឈើ​។ លោក​បាន​កត់​សម្គាល់​ដែរថា​ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ជាតិ ​ដើម្បី​ទប់​ស្កាត់ ​និង​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ ​ការ​កាប់​ឈើ ​ឬ​ការ​ដឹក​ឈើពេល​ថ្ងៃ​ត្រូវ​បាន​កាត់​បន្ថយ។

លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។
លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ