អានតួអត្ថបទ
កម្ពុជា

កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​របស់​ពលរដ្ឋ​ប៊ូឌីញ​នៅ​ក្រោយ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ

ក្រសួង​រៀប​ចំ​ដែន​ដី​នគររូប​នីយកម្ម​និង​សំណង់​បាន​ជ្រើស​យក​ទីតាំង​នៅ​ក្រោយ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ ជា​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​របស់​ពលរដ្ឋ​កំពុង​រស់​នៅ​អាគាប៊ូឌីញ ប្រសិន​បើ​ពួក​គាត់​ព្រម​ទទួល​យក​លក្ខខណ្ឌ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ ទី​កន្លែង​ស្នាក់នៅ​បណ្ដោះ​អាសន្ន​នឹង​ត្រូវ​សាង​សង​ឡើង​ជា​លក្ខណៈ​លំនៅដ្ឋាន​ហើយ​ប្រព័ន្ធ​ទឹក​ភ្លើងនឹង​ទៅ​ដល់​នោះ​ស្រាប់។ សូមបញ្ជាក់​ថា មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ស្ថិត​នៅ ផ្លូវ​សហ​ព័ន្ធ​​រុស្ស៊ី ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ​។   

ក្រសួងដែនដី គ្រោងជំរឿនពលរដ្ឋអគារប៊ូឌីញស ដើម្បីឈានដល់ការអភិវឌ្ឍនៅនឹងកន្លែង
ក្រសួងដែនដី គ្រោងជំរឿនពលរដ្ឋអគារប៊ូឌីញស ដើម្បីឈានដល់ការអភិវឌ្ឍនៅនឹងកន្លែង
ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​ក្រសួង​ដែនដី​នគរ​រូបនីយកម្ម​និង​សំណង់​បាន​បង្ហាញ​ពី​ទី​កន្លែង​ស្នាក់​នៅ
បណ្ដោះ​​អាសន្ន​រួច​ហើយ​ក៏​ដោយ​ប៉ុន្តែ​ក្រសួង​នៅ​មិន​ទាន់​ដឹង​ពី​ចេតនា​ពិត​របស់​ពលរដ្ឋកំពុង​រស់​នៅ​អាគារ​ប៊ូឌីញ​ថា ពួក​គេ​យល់​ព្រម​ទទួល​លក្ខខណ្ឌ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ឬក៏​ទទួល​យក​ជា​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​នោះ​ទេ គិត​រហូត​មក​ដល់​ពេល​នេះ។

ប៉ុន្តែ​ជំហរ​របស់​ក្រសួង​ចង់​ឲ្យ​ពលរដ្ឋ​ជ្រើស​យក​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​សម្រាប់​ក្រសួង​គឺ​ជា​ជម្រើស​មួយ​ល្អ​ព្រោះ​ថា បន្ទប់​នីមួយៗ​មានទំហំ​ធំ​ជាង​បន្ទប់​ចាស់​រហូត​ដល់​ទៅ​១០​ភាគ​រយ។  ហើយ​ពលរដ្ឋ​នឹង​ទទួល​បាន​ផល​ចំណេញ​ផ្សេង​ទៀត។
តែ​យ៉ាង​ណា​មិញ​លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី​ឲ្យដឹង​ថា ក្រសួង​នឹង​ជួប​ជាមួយ​ពលរដ្ឋ​ជាង​៥០០​នាក់​ជា​លើក​ទី៣​ក្នុង​ពេល​ឆាប់ៗនេះ។ ជា​ការ​ជួប​ដើម្បី​ស្វែង​រក​ការ​ឯកភាព​រួម។

សូមបញ្ជាក់ថា គម្រោង​នៃ​ការ​ជួស​ជុល​អាគារ​ប៊ូឌីញ​គឺ​ត្រូវ​ប្រើ​រយៈ​ពេល​សាងសង​ជិត​បួន​ឆ្នាំ​និងមាន​កម្ពស់​២១​ជាន់។ ហើយ​បន្ទប់​នីមួយៗ​មាន​ទំហំ​ចន្លោះ​ពី​៥០​ទៅ​៦០​ម៉ែត្រ​ការ៉េ​ពោល​គឺ​មានទំហំ​ធំ​ជាង​មុន។ គម្រោង​នេះ​ត្រៀម​ប្រើ​ប្រាស់​ទឹក​ប្រាក់​ជិត​៨០​លាន​ដុល្លារ។

ជួប​ជាមួយ​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​៨​វិច្ឆិកា​លោក ជា សុផារ៉ា បាន​បង្ហាញ​ការ​ប្ដេជ្ញា​ថា លោក​នឹង​ធ្វើ​ឲ្យ​គម្រោង​ទទួល​បាន​ជោគជ័យ​មិន​ថាក្នុង​អាណត្តិ​របស់​លោក​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ឬ​ក៏​លោក​ត្រូវ​បាន​ផ្លាស់​ប្ដូរ​នោះ​ទេ។​ សម្រាប់​លោក​បើ​គម្រោង​មិន​ទទួល​បាន​ជោគ​ជ័យ​រូប​លោក​នឹង​មាន​វិប្បដិសារី។ ប៉ុន្តែ​យ៉ាងណាមិញ​លោក​បន្ថែម​ថា នៅ​ពេល​ដែល​ការ​សាង​សង​សម្រេច​បាន​ពាក់​កណ្ដាល​១០០​ភាគរយលោក​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ជាង​៥០០​គ្រួសារ​រស់​នៅ​ក្នុង​អាគារ​ប៊ូឌីញ​នេះ​តែ​ម្ដង៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ