អានតួអត្ថបទ
កម្ពុជា

សាលា​រាជធានី​ភ្នំពេញ​នឹង​ចុះ​ចាប់​ឧបករណ៍​របស់​តន្រ្តី​ជន​ពិការ​សារ​ជា​ថ្មី

នៅថ្ងៃ​ទី​៣០ ខែ​មិថុនា​នេះ​ គឺ​ជា​ថ្ងៃ​ដែល​អាជ្ញាធរ​សាលា​រាជធានី ប្រកាស​ថា​នឹង​បាន​ចាប់​ផ្តើម​ប្រតិបត្តិការណ៍​ចុះ​រឹបអូស​សម្ភារៈ​តន្ដ្រី​ជន​ពិការ តាម​ដង​ផ្លូវ​ទាំង​អស់​ជា​ថ្មី​ម្តង​ទៀត។ ការ​កំណត់​ស្តីពី ការ​បោស​សំអាត​តន្រ្តី​ជន​ពិការ​នៅ​តាម​ដង​ផ្លូវ ក៏ព្រោះតែ​សាលា​រាជធានី​ភ្នំពេញ​បាន​ពិនិត្យ​ឃើញ​ថា សកម្មភាព​តន្រ្តី​ជន​ពិការ​បាន​ចាប់​ផ្តើម​កក្រើក​សារ​ជា​ថ្មី​ម្តង​ទៀត ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ទៅ​ដល់​ភ្ញៀវ​ទេសចរ និង​សោភ័ណ​ភាព​ទីក្រុង។ ជា​គោលការណ៍​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​អោយ​មាន​ការ​លេង​តន្រ្តី​នៅ​តាម​ទីសារ​ធារណៈ​របស់​ក្រុម​តន្រ្តី​ជន​ពិការ​នោះ​ទេ ដោយសារ​ការ​ធ្វើ​បែប​នេះ បាន​ធ្វើ​អោយ​មាន​ការ​កក​ស្ទះ​ចរាចរណ៌ និង​បង្ហាញ​ពី​ភាព​អនាធិបតេយ្យ ដែល​ធ្វើ​អោយ​បាត់​បង់​សណ្តាប់​ធ្នាប់​ទី​សារធារណៈ​របស់​ទីក្រុង​ភ្នំពេញ។ក៏ប៉ុន្តែ ជាក់​ស្តែង លោក​ចាន់ ថន ដែល​ជា​ជន​ពិការ​មួយ​រូប តែង​តែ​យក​របរ​មួយ​នេះ​ ដើម្បី​ចិញ្ជឹម​ក្រពះ​របស់​ខ្លួន​នៅ​ម្តុំ​អាង​ទឹក​ស្តាត​អូឡាំពិច បាន​សម្តែង​ពី​ការ​ព្រួយ​បារម្ភ និង​ទំនង​ជា​មិន​ព្រម​បោះបង់ ការ​ប្រគុំ​តន្រ្តី​ជនពិការ​ ដែល​ជា​ឆ្នាំង​បាយ​របស់​លោក​នេះ​ទេ។អត្តបទដោយ អ៊ឹង ឈួន

​ស្រ្តី​ជាជនពិការ​ម្នាក់​កំពុង​ច្រៀង​កំដរ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ​
​ស្រ្តី​ជាជនពិការ​ម្នាក់​កំពុង​ច្រៀង​កំដរ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ​ @RFI/Navin
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ