អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ​ខ្មែរ​នៅ​តែ​ចាប់​អារម្មណ៍ ពេល​សវនាការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ព្រឹក​ថ្ងៃ​ទី​២​ខែ​កក្កដា​នេះ​ បាន​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​០១ (០០២/០១) ដែល​មាន​ជនជាប់​ចោទ​ នួន ជា​ និង​ខៀវ សំផន។ នួន ជា និង​ខៀវ សំផន អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​នៃ​សាលា​ក្តី​នេះ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ កាល​ពី​ថ្ងៃ​ទី​៧​ខែ​សីហា​ឆ្នាំ​២០១៤។ ប៉ុន្តែ អតីត​មេដឹកនាំ​កំពូល​ទាំងពីរ​មិន​ព្រម ហើយ​បាន​ប្តឹង​ជំទាស់។ សវនាការ​នៅ​ថ្ងៃ​ទី​១​ក្នុង​ចំនោម​សវនាការ​៤ថ្ងៃ​នេះ គេ​បាន​កត់​សំគាល់​ថា​ ពលរដ្ឋ​ខ្មែរ​នៅ​តែ​ចាប់​អារម្មណ៍ ពេល​តុលាការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។

អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែកក្កដានេះ
អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែកក្កដានេះ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ