អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ចាងហ្វាង​សាលា​​ឯកជននិង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចង់​ឲ្យ​បង្កើត​ច្បាប់រឹត​បណ្តឹង​ចំពោះ​ការ​ឈប់​សម្រាក​របស់​សិស្ស​សាលា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃនេះ ជា​ថ្ងៃ​ចូលឆ្នាំ​ចិន! គេ​ដឹង​ជាទូទៅ​ហើយ​ថា រាល់ពេល​ឱកាស​បុណ្យចូលឆ្នាំ​ចិន-​វៀត​ណាម​ម្តងៗ តែងតែមាន​សិស្ស​អវត្តមាន មិន​ទៅ​សាលា។ អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ជំរុញ​ឲ្យ​អាណាព្យាបាល លើក​ចិត្ត​កូន​ឲ្យ​ទៅ​រៀន ហើយ លោក រស់ សា​លីន បញ្ជាក់ថា សាលា​រដ្ឋ​បើកទ្វារ​បង្រៀន​ដូច​ធម្មតា។ ចំណែក​សាលា​ឯកជន​ខ្លះ ត្រូវ​បង្ខំចិត្ត​បិទទ្វារ ព្រោះ​គ្មាន​សិស្ស​ទៅ​រៀន។ ហេតុនេះ ទើប​ចាងហ្វាង​សាលា​ឯកជន​និង​អ្នកតំណាងរាស្ត្រ​របស់​ស​មា​ជិ​ក​គណៈ​កម្មការ ទី៧ ចង់​ជំរុញ​ឲ្យ​មានការ​បង្កើត​ច្បាប់​រឹតបណ្តឹង​ការឈប់​សម្រាក ដែល​ខុសពី​ការចែង​របស់​​រដ្ឋាភិបាល។ លើស​ពីនេះ ពួកគេ​ស្នើសុំ​ថា គួរតែ​លុបចោល​ថ្ងៃ​ឈប់សម្រាក​ណា​ដែល​មិនចាំបាច់​ផងដែរ ព្រោះ​​នៅ​ស្រុក​ខ្មែរ​មាន​ថ្ងៃ​ឈប់សម្រាក​បុណ្យទាន​ច្រើនពេក។

សាលារៀន​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​កំពុង​រង់ចាំ​ការ​អភិវឌ្ឍ
សាលារៀន​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​កំពុង​រង់ចាំ​ការ​អភិវឌ្ឍ Siv Channa/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ