អានតួអត្ថបទ
កម្ពុជា

នៅ​កម្ពុជា មាន​ជន​បរទេស​កាន់​កាប់​និង​ប្រើ​ប្រាស់​ឯកសារ​មិន​ត្រឹម​ត្រូវ​ជាង​៧​ម៉ឺន​នាក់​

លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​គូស​បញ្ជាក់​​ថា បច្ចុប្បន្ន នៅ​កម្ពុជា មាន​ជន​បរទេស​កាន់​កាប់​និង​ប្រើ​ប្រាស់​ឯកសារ​មិន​ត្រឹម​ត្រូវ​ជាង​៧​ម៉ឺន​នាក់​។ ការ​បញ្ជាក់​របស់​លោក សុខ ផល នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ស្ដី​ពី​ការ​លុប​ចោល​និង​ដក​ហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជន​បរទេស​កំពុង​កាន់​កាប់​ប្រើ​ប្រាស់ នៅ​ឯក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ពុធ​នេះ​។

លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ ថ្ងៃ​ទី០​៤ តុលា ២០១៧
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ ថ្ងៃ​ទី០​៤ តុលា ២០១៧ ក្រសួង​មហាផ្ទៃ
ផ្សាយពាណិជ្ជកម្ម

ឯកសារ​មិន​ត្រឹមត្រូវ​ដែល​ជន​បរទេស​ទាំង​នោះ​កាន់កាប់​ប្រើ​ប្រាស់ មាន​ដូចជា សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្តសញ្ញាណបណ្ណ លិខិត​ឆ្លង​ដែន និង​ឯកសារ​ផ្សេង​ៗ​ទៀត​។ បើ​តាម​លោក សុខ ផល អាជ្ញាធរ​បាន​ដក​ហូត​ឯកសារ​ទាំង​នោះ​ពី​ជន​បរទេស មុន​នឹង​ពិនិត្យ​ទៅ​លើ​ជន​បរទេស​ទាំង​នោះ ថា​តើ​ពួក​គេ​មាន​លទ្ធភាព​សុំ​ជា​ជន​អន្តប្រវេសន៍​នៅ​កម្ពុជា​បាន​ដែរ​ឬ​ទេ​។

ក្រៅ​ពី​សំណុំ​រឿង​នេះ លោក សុខ ផល ក៏​បាន​បង្ហើប​ប្រាប់​អ្នក​កាសែត​ផង​ដែរ​ថា អាជ្ញាធរ​បាន​រក​ឃើញ​មុខ​សញ្ញា​ជន​បរទេស ដែល​សង្ស័យ​ធ្វើ​ចារកម្ម​នៅ​ស្រុក​ខ្មែរ​។ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​នេះ ស្ថិត​ក្នុង​ដំណាក់​កាល​ប្រមូល​ភស្តុតាង​ជា​មុន​សិន មុន​នឹង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ពិនិត្យ​និង​សម្រេច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ