អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អុំទូក៖​ តើគួរ​គ្រប់​គ្រង​និង​សម្អាត​សំរាម​យ៉ាង​ដូចម្តេច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​រៀង​រាល់​ឆ្នាំ គេ​សង្កេត​ឃើញ​ថា ក្នុង​អំលុង​ពេល​អុំទូក គឺ​មាន​គំនរ​សំរាម​ជា​​ច្រើន​ ដែល​បង្ក​ជះ​ក្លិន​ស្អុយ​ឆ្អេះ​ឆ្អាប ប៉ះពាល់​ដល់​​សោភណ​ភាពទីក្រុង និង​​រំខាន​​ដល់​ភ្ញៀវ​​ទេសចរ។ ​ នៅ​ឆ្នាំនេះ សាលា​រាជ​ធានី​ភ្នំពេញ​ បាន​សហការ​​ជាមួយ​ក្រុម​​ហ៊ុន​ប្រមូល​​សំរាម​ ដាក់​​ពង្រាយ​​បុគ្គលិក​​ប្រមូល​​សំរាម ​ចំនួន​ជាង​​១៧០០នាក់ បែក​ចែក​​ជា​ពីរ​វេន​ ដើរ​សម្អាត​​​ទាំង​ថ្ងៃទាំង​យប់​។ ទន្ទឹម​នឹង​នេះ គឺ​មាន​​រថយន្ត​ប្រមូល​​សំរាម ជាង​​១៦០​គ្រឿង ហើយ​​ធុង​និង​ជាល​ដាក់​សំរាម មាន​​រាប់​ពាន់​​ធុងផង​ដែរ។​ ចំណែក​អ្នក​វិភាគ​ និង ​​មន្ត្រី​សង្គម​ស៊ីវិលដែល​ធ្វើការ​ប្រឆាំងនឹង​ថង់​ប្លាស្ទិក លើកឡើង​ថា អាជ្ញាធរ​និងអ្នក​​ប្រមូល​សំរាម ​ត្រូវតែ​ធ្វើការ​ឲ្យ​រហ័ស ព្រម​ទាំង​ត្រូវ​ពន្យល់​អ្នក​លក់​ដូរ​ចំណីអាហារ ​ឲ្យ​ប្រយ័ត្ន​ពី​កាក​សំរាម​របស់​ហាង​ខ្លួន​។

អ្នក​មកលេងបុណ្យ​​អុំទូក​នៅ​ភ្នំពេញ ចោល​សំរាម​នៅមាត់​ទន្លេ!
អ្នក​មកលេងបុណ្យ​​អុំទូក​នៅ​ភ្នំពេញ ចោល​សំរាម​នៅមាត់​ទន្លេ! @Nick-Sells
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ