ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
មេសហជីព៖ បុរេប្រទានរបស់រដ្ឋាភិបាលចំពោះកម្មករដែលថៅកែរត់ចោល គួរតែមានជារៀងរហូត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៩
មេដឹកនាំសហជីពកម្មករនៅកម្ពុជា បានសម្តែងការសាទរដែលរដ្ឋាភិបាលកម្ពុជាបានធ្វើបុរេប្រទានជាទឹកប្រាក់ប្រមាណ ៤.៦លានដុល្លារអាមេរិកសម្រាប់ដោះស្រាយជូនកម្មករជាង៤ពាន់នាក់ ដែលថៅកែរត់ចោល។ ជាមួយនឹងការសាទរ ក្រុមមេសហជីពនៅកម្ពុជា ក៏បានស្នើទៅកាន់រដ្ឋាភិបាលកម្ពុជាឲ្យរក្សានូវយន្តការនេះឲ្យមានជារៀងរហូត ដើម្បីផ្តល់ប្រយោជន៏ដល់កម្មករ-កម្មការិនីខ្មែរ។