អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋាភិបាល​​ចាប់​​ផ្តើម​​គិត​គូរ​​កាន់​​តែ​​ខ្លាំង​​ពី​​ការ​​ប្រើប្រាស់​​ធនធាន​​ធម្មជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​ថ្ងៃ​​ទី៥​​ មិថុនា​​នេះ​ គឺ​ជា​​ទិវា​​បរិស្ថាន​​ពិភព​លោក​​ដែល​​ធ្វើ​​ឡើង​​ក្រោម​​ប្រធាន​បទ​“ប្រាំពីរ​ពាន់​​លាន​​សុបិន​ ភព​ដែន​​ដី​​តែ​​មួយ​ ការ​រស់​នៅ​​ដោយ​​ចីរភាព” ។ សម្រាប់​​ទិវា​​បរិស្ថាន​​ឆ្នាំ​​នេះ ​រដ្ឋាភិបាល​កម្ពុជា​ បាន​​ផ្តោត​​ជា​សំខាន់​​លើ​​ការ​​គិត​គូរ​​អំពី​​ការ​​ប្រើប្រាស់​​ធនធាន​​ធម្មជាតិ​​ឲ្យ​​បាន​​សម​ស្រប​ ឆ្លើយ​​តប​​នឹង​​តម្រូវ​​ការ​​ចំពោះ​មុខ​​ក្នុង​​ការ​កសាង​និង​​អភិវឌ្ឍ​​ប្រទេសជាតិ​​ឲ្យ​​រីក​ចម្រើន​ដោយ​​រក្សា​​ឲ្យ​​បាន​​នូវ​​តុល្យភាព​​រវាង​​ការ​អភិរក្ស​ និង​​អភិវឌ្ឍ​​។ ទោះបី​​ក្នុង​​ន័យ​​អភិវឌ្ឍ​​ប្រទេស​ ប៉ុន្តែ​​ការ​យក​​ចិត្ត​​ទុក​​ដាក់​​ខ្ពស់​​របស់​​រដ្ឋាភិបាល​​ចំពោះ​​ធនធាន​​ធម្មជាតិ​​ដែល​​កំពុង​​បាត់បង់​​ខ្លះ​​ទៅ​​ហើយ​​នៅ​​ពេល​នេះ​ គឺ​​កើត​​ឡើង​​បន្ទាប់​​ពី​​កម្ពុជា​​បាន​​ប្រឈម​​នឹង​​គ្រោះ​ធម្មជាតិ​មួយ​​ចំនួន​​នា​​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ​៕

រដ្ឋាភិបាល​​ចាប់​​ផ្តើម​​គិត​គូរ​​កាន់​​តែ​​ខ្លាំង​​ពី​​ការ​​ប្រើប្រាស់​​ធនធាន​​ធម្មជាតិ​។
រដ្ឋាភិបាល​​ចាប់​​ផ្តើម​​គិត​គូរ​​កាន់​​តែ​​ខ្លាំង​​ពី​​ការ​​ប្រើប្រាស់​​ធនធាន​​ធម្មជាតិ​។ @បណ្តាញសង្គម
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ