អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ប្រកាស​មិន​យក​ទោស​ពៃរ៍​និង​បញ្ជា​ឱ្យ​ដោះ​លែង​អ្នក​គាំទ្រ​ផែន​ការ​ចូល​ស្រុក​របស់​ លោក សម រង្ស៊ី​

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ចូល​រួម​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​រោង​ចក្រ​ផលិត​ស៊ីម៉ង់តិ៍​ទី៥ នៅ​កម្ពុជា​ដែល​មាន​តម្លៃ​ប្រមាណ​១១០​លាន​ដុល្លារ​អាមេរិក​របស់​ក្រុម​ហ៊ុន«ថៃ​ប៊ុន​រ៉ុង» នៅ​ក្នុង​ខេត្ត​កំពត​។ ពី​វេទិកា​ក្នុង​ខេត្ត​កំពត​នេះ លោក ហ៊ុន សែន បាន​អះអាង​ថា ផែន​ការ​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី នៅថ្ងៃ​ទី០៩ វិច្ឆិកា ដែល​លោក​ចាត់​ទុក​ថា ជា​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​នោះ បាន​ទទួល​បរាជ័យ​ហើយ​។ បើ​ទោះ​ជា​បែប​នេះ​ក្តី លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា លោក សម រង្ស៊ី ដែល​ជា​មេខ្លោង​នៃ​ផែន​ការ​នេះ ត្រូវ​តែ​ទទួល​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់​។ ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ក៏​គូស​បញ្ជាក់​ជា​ថ្មី​ថា លោក​នឹង​មិន​ស្នើ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី ម្តង​ទៀត​ឡើយ​។ ជាមួយ​នឹង​ការ​ប្រកាស​បន្ត​ចាត់​វិធាន​ការ​ច្បាប់​លើ​លោក សម រង្ស៊ីនេះ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​មិន​យក​ទោស​ពៃ​លើ​អ្នក​គាំទ្រ​លោក សម រង្ស៊ីដែល​បាន​រត់​ទៅ​ស្នាក់​នៅ​ប្រទេស​ថៃ និង ប្រទេស​ដទៃ​ទៀត​ផង​ដែរ​។ លោក​ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ពួក​គេ​ចូល​មក​ស្រុក​វិញ​ដោយ​អាជ្ញាធរ​នឹង​មិន​ចាប់​ខ្លួន​ពួក​គេ​ទេ​។ ចំណែក ចំពោះ​អ្នក​គាំទ្រ​លោក​សម រង្ស៊ី នៅ​ក្នុង​ស្រុក​ឯណោះ​វិញ លោក​ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​ជាមួយ​តុលាការ ដើម្បី​ដោះ​លែង​ពួក​គេ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​វិញ​។ លោក​នាយក​រដ្ឋ​មន្រ្តី បាន​អះអាង​ថា ការ​បញ្ជា​ឱ្យ​ដោះ​លែង និង មិន​យក​ទោស​ពៃ​រ៍នេះ គឺ​ជា​ការ​បង្រួប​បង្រួម​ជាតិ ហើយ​ថា ពួក​គេ​ទាំង​អស់​នេះ បាន​ប្រព្រឹត្ត​កំហុស​ដោយ​សារ​តែ​ជឿ​តាម​ការ​ញុះញង់​របស់​លោក សម រង្ស៊ី។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @FB
ផ្សាយពាណិជ្ជកម្ម
01:29

សូមស្ដាប់ប្រសាសន៍របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរៀបចំដោយ វណ្ណ សុគន្ធា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ