អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​វិភាគ​យល់​ថា​ការ​ដុះ​ក្អែល​មន្ត្រី​នៅ​ភ្នំពេញ​ពី​សំណាក់​នាយក​រដ្ឋ​មន្ត្រី​ទំនង​ជា​ទាញ​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​មក​វិញ​ខ្លះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ លោក ហ៊ុន សែន បាន​បើក​វេទិកា​សាធារណៈ​ជា​មួយ​គណៈអភិបាល​រាជធានី​ភ្នំពេញ ដែល​ទីក្រុង​ភ្នំពេញ​ ​គឺ​ជា​គោល​ដៅ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សន​កិច្ច​ ២៥​រាជធានី ខេត្ត របស់​លោក​នាយក​រដ្ឋ​មន្ត្រី។ លទ្ធផល​នៃ​វេទិកា​នោះ​មិន​ត្រូវ​បាន​ទម្លាយ​ចេញ​នោះ​ទេ​ ដោយ​មន្ត្រី​សាលា​រាជធានី​គ្រាន់​តែ​បង្ហើប​ថា លោក ហ៊ុន សែន បាន​ក្រើន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បំរើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឲ្យ​កាន់​តែ​ប្រសើរ។ សម្រាប់​អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម​ថា​ជំនួប​នោះ​ គឺ​ជា​ការ​ដុះ​ក្អែល​មន្ត្រី​ ដើម្បី​ទាញ​សន្លឹក​ឆ្នោត​ ដែល​បាត់​បង់​ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់​មក​វិញ។ ពួកគេ​នៅ​មើល​ឃើញ​ថា អាជ្ញាធរ​នៅ​តែ​មិន​ទាន់​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​នៅ​រាជធានី​ភ្នំពេញ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣។ 

លោក ហ៊ុន សែន បានបើកវេទិកាសាធារណៈជាមួយគណៈអភិបាលរាជធានីភ្នំពេញ ដែលទីក្រុងភ្នំពេញ គឺជាគោលដៅចុងក្រោយនៃដំណើរទស្សនកិច្ច ២៥រាជធានី ខេត្ត របស់លោកនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន បានបើកវេទិកាសាធារណៈជាមួយគណៈអភិបាលរាជធានីភ្នំពេញ ដែលទីក្រុងភ្នំពេញ គឺជាគោលដៅចុងក្រោយនៃដំណើរទស្សនកិច្ច ២៥រាជធានី ខេត្ត របស់លោកនាយករដ្ឋមន្ត្រី។ @Samdech Hun Sen, Cambodia Prime Minister
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ