ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ការប្រើប្រាស់គ្រឿងស្រវឹង ពេលបុណ្យចូលឆ្នាំថ្មី កើនឡើង ពិសេសយុវវ័យ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:០៣
ក្នុងពិធីជួបជុំ បុណ្យចូលឆ្នាំថ្មី ពលរដ្ឋខ្មែរ ពិសេសយុវជនភាគច្រើន បានទទួលទានគ្រឿងស្រវឹង ច្រើនជាងនាំគ្នា លេងល្បែងប្រជាប្រិយ។ ក្រុមអ្នកធ្វើការខាងសុខភាព និងសង្គម បានបង្ហាញការព្រួយបារម្ភ ខណៈដែលពលរដ្ឋកម្ពុជា ពិសេសយុវវ័យ មិនថាស្រី ឬប្រុសទេ បានកើនឡើង ក្នុងការប្រើប្រាស់គ្រឿងស្រវឹង ពិសេសនៅពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ជាវិធានការទប់ស្កាត់ និងកាត់បន្ថយការទទួលទានគ្រឿងស្រវឹង គឺត្រូវមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង។