អានតួអត្ថបទ
កម្ពុជា

ក្រសួងមហាផ្ទៃ​​ក្រើន​រំលឹក​​អង្គភាព​​ក្រោម​​ឱវាទ​​ឱ្យ​​ពង្រឹង​​ការ​គ្រប់គ្រង​​មន្ត្រី​រាជការ​

ប្រធាន​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​ផ្នែក​រដ្ឋបាល​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ជំរុញ​ឱ្យ​អង្គភាព​ចំនួន៩ ដែល​ស្ថិតក្រោម​ឱវាទ​ក្រសួង ចាត់វិធានការ​ពង្រឹង​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល​ឱ្យមក​បម្រើ​ការងារ​ជូន​អង្គភាព​ឱ្យបាន​ទៀងទាត់។

ក្រសួងមហាផ្ទៃកម្ពុជា
ក្រសួងមហាផ្ទៃកម្ពុជា @RFI
ផ្សាយពាណិជ្ជកម្ម

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​សរសេរ​លិខិត​ជូន​អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាន​ក្រុមប្រឹក្សា ប្រធាន​នាយកដ្ឋាន ដើម្បី​ជម្រុញ​ឱ្យ​អ្នកទទួលខុសត្រូវ​ចំពោះ​អង្គភាព​ចំនួន៩ដែល​ស្ថិតក្រោម​ឱវាទ​ស្ថា​ប័​នេះ ពង្រឹង​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល​របស់ខ្លួន។

ក្នុងនាម​ជា​ប្រធាន​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​ផ្នែក​រដ្ឋបាល​ស៊ីវិល​ផង លោក សក់ សេដ្ឋា ដែល​បានទទួល​របាយការណ៍​ពី​មន្ត្រី​របស់លោក បាន​បញ្ជាក់ថា មាន​មន្ត្រីរាជការ​មួយចំនួន​មិន​បានមក​បម្រើ​ការងារ​ទៀងទាត់​ឡើយ។ ដោយ​មិនបាន​បញ្ជាក់​អំពី​ចំនួន​ពិតប្រាកដ​នៃ​មន្ត្រី​ខ្វះ​វិន័យ​ទាំងនោះ លោក​រដ្ឋលេខាធិការ​បា​ន​ស្នើ​វិធានការ​មួយចំនួន​ដែល​រួមមាន៖ ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ជាមួយ​មន្ត្រី​ដែល​មក​ធ្វើការ​រហេតរហូត ឱ្យ​មន្ត្រី​ទាំងនោះ​ស្ថិតក្នុង​ភាព​ទំនេរ​គ្មាន​បៀ​វរ​ត្ស ឬ​លាលែង​ពី​ការងារ​ដ្ឋ និង​លើក​សំណើសុំ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ​ចំពោះ​មន្ត្រី​ណា​មិន​មក​បង្ហាញខ្លួន​តាម​ការ​អញ្ជើញ​ជាដើម។

នៅក្នុង​ឆ្នាំ២០១៣-២០១៤ មន្ត្រីរាជការ​ស៊ីវិល​របស់​ក្រសួងមហាផ្ទៃ​មាន​សរុប១២៣០០នាក់ ក្នុងនោះ​ស្រី​ចំនួន២៤៨០នាក់ ហើយ​មន្ត្រី​ដែល​ធ្វើការ​នៅ​ថ្នាក់ជាតិ​មានតែ៩២០នាក់។ ក្នុងអំឡុង​ពេលនោះ មន្ត្រី​ចំនួន៥៧០នាក់​បាន​ផ្ទេរ​ចេញពី​ក្រសួងមហាផ្ទៃ និង​ចូលនិវត្តន៍ ខណៈពេលដែល​មន្ត្រី​ចូល​ថ្មី​តាមរយៈ​ការប្រឡង និង​ផ្ទេរ​ចូល​មាន៣៧០នាក់។

កន្លងទៅ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​ផ្នែក​រដ្ឋបាល​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ បាន​ស្នើឱ្យ​អង្គភាពនីមួយៗចំណុះ​ទីស្តីការក្រសួង ធ្វើ​សេចក្តីរាយការណ៍​អំពី​ស្ថានភាព​នៃ​ការ​មក​បំពេញការងារ​របស់​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​អង្គភាព​របស់ខ្លួន​ឱ្យបាន​មុន​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១។ ស្រាប់តែ​នៅ​ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ​ដដែល លោក ស ខេង បាន​រិះគន់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​មួយចំនួន​ដែល​អសកម្ម​ចំពោះ​ការងារ ហើយ​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្លែង ពេល​តែងតាំង​អ្នកដឹកនាំ​តាម​អង្គភាព​ជំនាញ​ថា បញ្ហា​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ និង​ការអភិវឌ្ឍ​ថ្នាក់មូលដ្ឋាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ