លោក ប៊ូ វរសក្ស៖«បើប្រជាជនមូលដ្ឋានមិនចូលរួមអភិរក្សសត្វក្រៀលទេ សេវាអេកូឡូស៊ីចំនួន២លានដុល្លារក្នុង១ឆ្នាំ នឹងបាត់បង់»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១១
នៅថ្ងៃទី២៩ខែមិថុនា ខាងមុខអង្គការជីវិតសត្វស្លាបអន្តរជាតិ នឹងធ្វើការចាក់បញ្ចាំងឯកសារអប់រំផ្សព្វផ្សាយអំពីសត្វក្រៀល នៅឯសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំប្រទេសកម្ពុជា នៃអង្គការសត្វស្លាបអន្តរជាតិ បានថ្លែងថាគោលដៅនៃការផ្សព្វផ្សាយវីដេអូឯកសារអប់រំនេះ គឺផ្តោតទៅលើសហគមន៍មូលដ្ឋានចំនួន២ ស្ថិតនៅក្នុងខេត្តកំពតនិងខេត្តតាកែវ ដែលមានសត្វក្រៀលរស់នៅ។ លោក ប៊ូ វរសក្ស បញ្ជាក់ថា ខ្សែវីដេអូរយៈពេល១៥នាទីនេះ នឹងណែនាំដល់ ប្រជាពលរដ្ឋឲ្យយល់ពីតម្លៃនិងអត្ថប្រយោជន៍នៃវត្តមានរបស់សត្វក្រៀល ទាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។