អានតួអត្ថបទ
បទសម្ភាស

​លោក​​ហ៊ីម ខទៀត​​៖​​ស្ត្រី​​ខ្មែរ​​ឥស្លាម​​បោះ​​បង់​​សិទ្ធិ​​បោះ​​ឆ្នោត ​​ដោយ​​សារ​​គ្មាន​​អត្ត​សញ្ញាណប័ណ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ភ្ញៀវ​​​ប្រចាំថ្ងៃ​​​របស់​​​វិទ្យុ​​បារាំង​​​អន្តរជាតិ ​​Rfi​​ នៅ​​​រាត្រី​​​នេះ​​ គឺ​​​លោក ​​ហ៊ីម ​ខ​ទៀត​​ ជា​​​សមាជិក​​​គ​ណៈ​កម្មកា​រ​​ដឹក​​នាំ​​​ក្រុម​​និស្សិត​​​មូ​ស្លឹ​ម​​​កម្ពុជា​​។​​ឆ្លើយ​តប​​​នឹង​​​សំណួរ​​​របស់​​​វិទ្យុ​​បារាំង​​​អន្តរជាតិ ​​លោក ហ៊ីម ​ខ​ទៀត​​ បាន​​​ឲ្យ​​ដឹង​ថា ​​បច្ចុប្បន្ន​​​មាន​​​ស្ត្រី​​​ខ្មែរ​​ឥស្លាម​​​មួយ​ចំនួន​​​បាន​​​បោះ​បង់​​​សិទ្ធិ​​ក្នុង​​ការ​​​ចូល​រួម​​​បោះ​​ឆ្នោត ​​និង​​​សិទ្ធិ​​ការងារ​​​ក្នុង​​សង្គម​​​​កម្ពុជា​​ផ្សេងៗ ​​ដោយ​សារ​​តែ​​មិន​​មាន​​​អត្តសញ្ញាណ​ប័ណ​​។​​​ ​ការ​​​​នេះ ​​​មិន​​​មែន​​​​មាន​​​​ន័យ​​​ថា ​​​ពលរដ្ឋ​​ខ្មែរ​​ឥស្លាម​​​មិន​​​ចង់​​​ធ្វើ​​​នោះទេ​​ តែ​​មូល​​ហេតុ​​​នៅ​​ត្រង់​​ថា ​​ការ​​ថតរូប​​​ដើម្បី​​​ធ្វើ​​លិខិត​​​បញ្ជាក់​​​អត្តសញ្ញាណ​​ប័ណ ​រឺ​លិខិតស្នាម​​ផ្សេងៗ​​ដូចជា​​លិខិត​​ឆ្លង​ដែន ​​គឺ​​តម្រូវ​​ឲ្យ​​ពួក​គេ​​​ដោះ​​​ក្រមា​​​ចេញ​​ពី​​​ក្បាល ​​ដែល​​​ពួកគេ​​​មិន​​​ចង់​​​ធ្វើ​​ដោយសារ​តែ​​បំរាម​​របស់​​ព្រះ​​។​​          ខាង​ក្រោម​​នេះ ​គឺជា​​បទសម្ភាសន៍​​រប​ស់ វ៉ា សំណព្វ ​ជាមួយ​​លោក ​ហ៊ីម ​ខ​ទៀត ​។សូ​ម​​អញ្ជើញ​​ស្តាប់​៖  

លោក ហ៊ីម ខទៀត ​សមាជិក​គណៈកម្មការ​ដឹក​នាំ​ក្រុម​និស្សិត​មូស្លឹម​កម្ពុជា​
លោក ហ៊ីម ខទៀត ​សមាជិក​គណៈកម្មការ​ដឹក​នាំ​ក្រុម​និស្សិត​មូស្លឹម​កម្ពុជា​ @somnop
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ