បទសម្ភាស
លោក គឹម ហ៊ាង៖ កម្ពុជាគួរមានច្បាប់គ្រប់គ្រងការពុះដីឡូតិ៍លក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនាពេលនេះ គឺលោក គឹម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត និងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។ តាមរយៈការកក្រើកឡើងនៃការពុះដីឡូតិ៍លក់នៅកម្ពុជា លោក គឹម ហ៊ាង យល់ឃើញថា វាល្មមដល់ពេលហើយ ដែលរដ្ឋាភិបាលលូកដៃចូលអន្តរាគមន៍ក្នុងរឿងនេះ។ លូកដៃចូលអន្តរាគមន៍ តាមរយៈការរៀបចំឲ្យមានច្បាប់គ្រប់គ្រងការពុះដីឡូតិ៍លក់។