អានតួអត្ថបទ
បទសម្ភាស

លោក​អាត់ ធន់​៖ ​«សហជីព​​ដែល​​ជាប់​​បណ្តឹង​​តុលាការ​​នឹង​​ជួប​​ការ​លំបាក​​ក្នុង​​ការ​ចុះ​​បញ្ជី​ការ​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​ RFI​ នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​​គឺ​​លោក​អាត់ ធន់ ​ប្រធាន​​សហភាព​​ការងារ​​កម្ពុជា​​និង​​ជា​​ប្រធាន​​សហជីព ​ស៊ី.ខៅ.ឌូ​។ ​ដោយ​​​មើ​ល​ឃើញថា​​ការ​ចុះបញ្ជី​​សហជីព​​នៅ​តាម​​រោងចក្រ​​មូលដ្ឋាន​​របស់​​សម្ព័ន្ធ​​សហជីព​​ចំនួន​៨ ​ដែល​​បាន​​តវ៉ា​​ទាមទារ​​ការ​​ដំឡើង​​ប្រាក់​​ឈ្នួល​​កន្លង​មក​ មាន​ការ​​ធ្លាក់​ចុះ​​ខ្លាំង ​លោក​អាត់ ធន់ ​បាន​​ឲ្យ​​ដឹងថា​​រដ្ឋាភិបាល​​តាម​រយៈ​ក្រសួង​ការងារ​ មាន​ការ​​រឹ​ត​ត្បិត​​កាន់តែ​ខ្លាំង​​នៅ​ក្នុង​​ការ​ស្នើសុំ​​ចុះ​បញ្ជី​។ ​ឧបសគ្គ​ ដែល​ជា​​ការ​ព្រួយបារម្ភ​​របស់​លោក​អាត់ ធន់ ​ក៏​ដូចជា​​អ្នក​​សហជីព​​ឯទៀត​​​នៅ​ក្នុង​​សម្ព័ន្ធ​​នោះ​​គឺ​ទាំង​​លក្ខខណ្ឌ​​បច្ចុប្បន្ន ទាំ​ង​​ច្បាប់​​ស្តីពី​​ការ​គ្រប់គ្រង​​សហជីព​​តម្រូវ​ឲ្យ​​អ្នក​​សហជីព​​មាន​​លិខិត​​ថ្កោលទោស​ ខណៈ​ដែល​​មេដឹកនាំ​​សហជីព​​នៅ​ជាប់​​បណ្តឹង​​តុលាការ ​និង​​ការ​តម្រូវ​​ឲ្យ​​មាន​​លក្ខ​​ខណ្ឌ​​ដែល​​សហជីព​​យល់ថា​​មាន​ការ​​លំបាក​ផ្សេងៗ​ទៀត​។​

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ