អានតួអត្ថបទ
បទសម្ភាស

លោក​ជា សុភាព​៖ ​រូបភាព​​នៃ​​ការ​ឡើង​​កាន់​អំណាច​​រប​​ស់​​ពួក​​ខ្មែរ​ក្រហម​ ត្រូវ​បាន​​រំលឹក​​ឡើង​វិញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI នៅថ្ងៃនេះ គឺ​លោកជា សុភាព អនុប្រធាន​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា។ មជ្ឈមណ្ឌល​បុ​ប្ឆា​ណា ដែល​កំពុង​រៀបចំ​ការ​តាំង​ពិ​ព័រណ៌​​រូបភាព ​ចាប់តាំងពី​ថ្ងៃទី៨មេសា រហូតដល់​ដំណាច់​ខែឧសភា​ខាងមុខនេះ ស្តីពី​ការឡើង​កាន់អំណាច​រប​ស់​ពួក​ខ្មែរក្រហម និង​ការដួលរលំ​នៃ​របប លោកលន់ ន​ល់​នៅ​ថ្ងៃទី១៧មេសា​ឆ្នាំ១៩៧៥។ លោកជា សុភាព អនុប្រធាន​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា បានឱ្យដឹងថា មាន​រូបភាព​ជាច្រើន​នៃ​របប​ខ្មែរក្រហម ត្រូវ​បានដាក់​បង្ហាញ​នៅ​មជ្ឈមណ្ឌល​បុ​ប្ឆា​ណា ដើម្បី​ជាការ​ចងចាំ ចំពេល​ខួប៤០ឆ្នាំ​នៃ​ការឡើង​កាន់អំណាច​រប​ស់​ខ្មែរក្រហម។ ក្រៅពី​ការតាំង​ពិ​ព័រណ៌ មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុ​ប្ឆា​ណា ក៏​គ្រោង​នឹងដាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង កង្វះ​រូបភាព នៅឯ​ខេត្តសៀមរាប​នៅ​ថ្ងៃទី២៤មេសា​ខាងមុខ។ ការតាំង​ពិ​ព័រណ៌​និង​បញ្ចាំង​ខ្សែភាពយន្ត គឺជា​ផ្នែក​មួយ​នៃ​ការ​រំលឹក​ឡើងវិញ នៃ​របប​ខ្មែរក្រហម ក្រោម​ប្រធានបទ “រំលឹក។

លោកជា សុភាព អនុប្រធានមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។
លោកជា សុភាព អនុប្រធានមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។ RFI/ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ