អានតួអត្ថបទ
បទសម្ភាស

លោក​​ឡុង ឌី​ម៉​ង់​៖ ​ពលករ​​ខ្មែរ​​ដែល​​ស្លាប់​​នៅ​​កូរ៉េខាងត្បូង​ ភាគច្រើន​​ដោយសារ​​ជំងឺ​​គាំង​បេះដូង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បាន​បញ្ជាក់ថា​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង​កំពុង​ទាមទារ​ប្រាក់​ធានារ៉ាប់រង​ជូន​ដល់​ពលករ​ខ្មែរ២នាក់​ដែល​បាត់បង់​ជីវិត​នៅក្នុង​ប្រទេស​នេះ។ ពលករ​ខ្មែរ​ទាំងពីរ​នាក់​នោះ ម្នាក់​ស្លាប់​កាលពី​ចុងខែ​ធ្នូ និង​ម្នាក់ទៀត​បាន​ស្លាប់​នៅ​ដើមខែ​មករា​ឆ្នាំ២០១៧នេះ។ លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​កូរ៉េខាងត្បូង​បានបញ្ជាក់​ប្រាប់​ពី​ប្រទេស​កូរ៉េខាងត្បូង​ថា ពួកគេ​ទាំង​ពីរបាន​ស្លាប់​ដោយសារតែ​ជំងឺ​គាំងបេះដូង។ ជាមួយគ្នានេះ លោក​ឡុង ឌី​ម៉​ង់ ក៏បាន​កត់សម្គាល់​ផងដែរ​ថា ពលករ​ខ្មែរ​ដែល​ស្លាប់​នៅ​កូរ៉េខាងត្បូង គឺ​ភាគច្រើន​ដោយសារ​ជំងឺ​នេះ​តែម្តង។

លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​កូរ៉េខាងត្បូង
លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​កូរ៉េខាងត្បូង @Long Dimanche Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ