អានតួអត្ថបទ
បទសម្ភាស

លោកវន់ ពៅ ៖ កម្ពុជា​មិន​ទាន់​បាន​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​ពលករ ដែល​ធ្វើ​ការ​តាម​ផ្ទះ​ក្នុង​ប្រទេសម៉ាឡេស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ព្រឹក​នេះ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និងគណៈ​កម្មការ​ស្រ្តី​អាស៊ី បាន​រៀប​ចំកិច្ចពិភាក្សា​មួយ ដើម្បី​បង្ហាញ​ពី​ការ​ស្រាវ​ជ្រាវ​អំពី​ផល​ប៉ះពាល់​នៃ​ចំណាក​ស្រុក​លើ​ស្រី្ត និងកូន​របស់​គាត់។ លទ្ធផល​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​បញ្ហា​មួយ​ចំនួន ដែល​ពលករ​ខ្មែរ​បាន​ជួប​ប្រទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ជុំវិញ​បញ្ហា​នេះ វិទ្យុ​បារាំង​អន្តរជាតិ បាន​អញ្ជើញ​លោកវន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ្យ​នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង។ លោកវន់ ពៅ​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​កំណត់ប្រាក់​ឈ្នួល​គោល​សម្រាប់​ពលករ ដែល​ធ្វើ​ការ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទេ។ លោក​បញ្ជាក់​ថា​ការស្រាវ​ជ្រាវ​នោះ​បាន​រក​ឃើញ​ទៀត​ថា​ពលករ​មួយ​ចំនួន​សម្រេច​ចិត្ត​ធ្វើ​ជា​ពលករ​មិន​ស្រប​ច្បាប់ ដោយសារ​តែ​មិនមាន​លទ្ធភាព​ចំណាយ​ថ្លៃ​សេវា​ផ្សេងៗ ដើម្បី​ក្លាយ​ខ្លួន​ជា​ពលករ​ស្រច្បាប់។ ​ជា​បន្ត​សូម​ស្តាប់​បទ​សម្ភាស​រវាងសឿង ភារៈ និងលោក វន់ ពៅ៖ 

លោក វន ពៅ ប្រ​ធានសមាគមន៍​​អ្នក​ប្រកប​របរ​ក្រៅ​​ប្រពន្ធ័
លោក វន ពៅ ប្រ​ធានសមាគមន៍​​អ្នក​ប្រកប​របរ​ក្រៅ​​ប្រពន្ធ័ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ