អានតួអត្ថបទ
បទសម្ភាស

លោក​អំ សំអាត​៖ ​តុលាការ​គ្មាន​ហេតុផល​ក្នុង​ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​គណបក្សប្រឆាំង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃរ​បស់វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​ថ្ងៃនេះ ​គឺ​លោក​អំ សំអាត​ ប្រធាន​បច្ចេកទេស​ឃ្លាំ​មើលកា​ររំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ។​ ឆ្លើយ​តប​នឹង​សំណួរ​រ​បស់​វិទ្យុ​បារាំង​អន្តរជាតិ ​​RFI​​ លោក​អំ សំ​អាត​​ បាន​ហៅការស​ម្រេច​បន្ត​ឃុំខ្លួន​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​ក្រុងភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥​ធ្នូ​នេះថា​ គឺ​ស្ថិត​នៅ​ក្រោម​ហេតុផល​នយោបាយ​ជាជា​ង​ហេតុផល​ផ្លូវ​ច្បាប់​។​ ​សូមបញ្ជាក់​ថា ​តុលាការ​ក្រុង​ភ្នំពេញ ​ទើប​តែ​បាន​សម្រេច​បន្ត​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​៥នាក់ ​ក្នុង​ចំណោម​១១​នាក់​ ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​នៅ​ក្នុង​ឃុំ​ដដែល​ ដោយ​យោង​ទៅ​លើ​ហេតុផល​ចំនួន​៣​ចំណុច​។​

លោក​អំ សំអាត ​ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការលីកាដូ
លោក​អំ សំអាត ​ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការលីកាដូ RFI/ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ