លោកវណ្ណ វិចារ៖ខ្ញុំត្រូវកាត់ប្រាក់ខែខ្លួនឯង ដើម្បីយកទៅបោះពុម្ពសៀវភៅ“គ្រូធំ”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៩
សៀវភៅ “គ្រូធំ” ដែលជាសៀវភៅប្រមូលផ្តុំទៅដោយគំនិតទស្សនៈផ្សេងៗរបស់លោកបណ្ឌិតកែម ឡី អ្នកវិភាគបញ្ហាសង្គមនិងនយោបាយកម្ពុជាកំពុងចរាចរលក់នៅតាមតូបកាសែត និងបណ្ណាគារនានានៅក្នុងទីក្រុងភ្នំពេញ។ លោកវណ្ណ វិចារ ដែលជាអ្នកកាសែតម្នាក់ គឺជាអ្នករៀបរៀងសៀវភៅ“គ្រូធំ”នេះឡើង។ នៅថ្ងៃនេះ វណ្ណ សុគន្ធាបានអញ្ជើញអ្នករៀបរៀងសៀវភៅរូបនេះមកកាន់បន្ទប់ផ្សាយរបស់វិទ្យុបារាំងអន្តរជាតិដោយផ្ទាល់ដើម្បីបកស្រាយជុំវិញការចងក្រងសៀវភៅនេះ។ លោកវណ្ណ វិចារ បានប្រាប់ថា ដើម្បីអាចបោះពុម្ពសៀវភៅនេះឡើង លោកត្រូវកាត់ប្រាក់ខែខ្លួនឯងនិងមួយផ្នែកទៀតបានមកពីការឧបត្ថម្ភខ្លះៗពីមិត្តភក្តិដែលស្គាល់គ្នា។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ