អានតួអត្ថបទ
បទសម្ភាស

លោកស្រី កែ សុវណ្ណ​រតន៍​៖ ​រដ្ឋាភិបាល ​គួរ​រៀបចំ​​ថវិកា​​ពិសេស​​ជួយ​​ដល់​​គ្រួសារ​​អ្នក​ភូមិ​​រការ​ ដែល​​ឆ្លង​​មេរោគ​អេដស៍​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​បារាំង​ នៅ​​ថ្ងៃ​​សៅរ៍​​នេះ ​គឺ​​លោកស្រី​ កែ សុវណ្ណ​រតន៍ ​ប្រធាន​​គណៈ​កម្មការ​​សុខាភិបាល​ សង្គមកិច្ច ​អតីតយុទ្ធជន ​យុវនីតិសម្បទា ​ការងារ ​បណ្តុះបណ្តាល​ វិជ្ជាជីវៈ ​និង​​កិច្ចការនារី ​របស់​​រដ្ឋសភា​ ឬ​ក៏​​គណៈកម្មការ​ទី​៨។ ​គណៈកម្មការ​ទី៨ ​ដែល​មាន​​អ្នក​តំណាងរាស្ត្រ ​៨ រូប ​មក​ពី​​គណបក្ស​​ប្រជាជន​កម្ពុជា ​៤ រូប ​និង​​គណបក្ស​សង្គ្រោះ​ជាតិ ​៤ រូប នៅថ្ងៃទី២០ធ្នូ​នេះ ​បាន​​​បំពេ​ញបេ​​សកកម្មចុះ​ទៅ​​កាន់​​ឃុំ​រការ​ ស្រុក​សង្កែ ​ខេត្តបាត់ដំបង​ ជាទី​​ដែល​​អ្នក​ភូមិ ​ឆ្លង​​រាលដាល​​មេរោគ​អេដស៍​។ ​រហូត​​ដល់​​​រសៀល​​​ថ្ងៃ​ទី​​២០​​ធ្នូ​​នេះ ​​វិទ្យាស្ថាន​ប៉ាស្ទ័រ​ បាន​​បញ្ជាក់​ថា ​មាន​​អ្នកភូមិ ​ក្នុង​​ឃុំ​រការ​ ១៤០ ​នាក់​​ហើយ ​ដែល​​បាន​ធ្វើ​​តេស្ត​​ឈាម​ ​រក​ឃើញ​ថា ​មាន​​ផ្ទុក​មេរោគ​អេដស៍​។ ​ការ​ឆ្លង​​មេរោគ​អេដស៍​​របស់​​អ្នក​ភូមិ ​ដែល​​លោក​ស្រី​​តំណាង​រាស្ត្រ ​អះអាង​ថា ​ប៉ះពាល់​​ដល់​​ចិត្តសាស្ត្រ ​​ស្មារតី​ និង​​ស្ថានភាព​​ជីវភាព​។ ​លោកស្រី​ កែ សុវណ្ណ​រតន៍ ​បាន​​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល ​រៀបចំ​​​ថវិកា​​ពិសេស ជួយ​​ដល់​​គ្រួសារ​​អ្នក​ភូមិ​​រការ​ ដែល​​ឆ្លង​​រាលដាល​​មេរោគ​អេដស៍​។ ​រីឯ​​ការស្រាវជ្រាវ​​រក​​មូលហេតុ​​ពិត​​នៃ​​ការ​ឆ្លង​​រាល​ដាល​​មេរោគ​អេដស៍​​នោះ ​រដ្ឋាភិបាល ក៏​​ត្រូវ​តែ​​សម្តែង​​ការ​ពិត ​កុំ​​បិទ​បាំង​​ព័ត៌មាន​។​

លោកស្រី ​កែ សុវណ្ណរតន៍ ​ប្រធាន​គណៈកម្មការ​សុ​ខាភិបាល​​ សង្គមកិច្ច ​អតីតយុទ្ធជន ​យុវនីតិសម្បទា ​ការងារ ​បណ្តុះបណ្តាល ​វិជ្ជាជីវៈ ​និង​កិច្ចការ​នារី ​របស់​រ​ដ្ឋសភា
លោកស្រី ​កែ សុវណ្ណរតន៍ ​ប្រធាន​គណៈកម្មការ​សុ​ខាភិបាល​​ សង្គមកិច្ច ​អតីតយុទ្ធជន ​យុវនីតិសម្បទា ​ការងារ ​បណ្តុះបណ្តាល ​វិជ្ជាជីវៈ ​និង​កិច្ចការ​នារី ​របស់​រ​ដ្ឋសភា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ