អានតួអត្ថបទ
បទសម្ភាស

លោក អ៊ុំ សំអាន៖ បក្ស​ប្រឆាំង​មិន​បាន​យក​បញ្ហា​ព្រំដែន​ដើម្បី​កេង​ចំណេញ​​ប្រជាប្រិយភាព​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ គឺ​លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក អ៊ុំ សំអាន បាន​ផ្ញើ​លិខិត​ចំនួន​ពីរ​ទៅ​កាន់​លោក​នាយករដ្ឋ​​មន្ដ្រី​ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ឲ្យ​ពិនិត្យ និង​ស្នើ​សុំ​ព័ត៌មាន​បន្ថែម ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ខេត្ត​តាកែវ និង​ខេត្ត​ត្បូង​ឃ្មុំ​។ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១២​មិថុនា លោក​នាយក​រដ្ឋ​មន្ដ្រី មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​លោក អ៊ុំ សំអាន ទេ ប៉ុន្តែ​បាន​ស្នើ​កុំ​ឲ្យ​តំណាង​រាស្ត្រ​រូប​នេះ យក​បញ្ហា​ព្រំដែន​មក​រក​ប្រជាប្រិយភាព​។ ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ លោក អ៊ុំ សំអាន បាន​អះអាង​ថា បក្ស​ប្រឆាំង​មិន​បាន​យក​បញ្ហា​ព្រំដែន ដើម្បី​កេង​ចំណេញ​ប្រជាប្រិយភាព​ទេ​។ លោក​ថា បញ្ហា​ព្រំដែន គឺ​ជា​បញ្ហា​ជាតិ​ទាំង​មូល មិន​មែន​សម្រាប់​បុគ្គល​ណា​ម្នាក់ ឬ​បក្ស​ណា​មួយ​នោះ​ទេ​។      

​លោក ​អ៊ុំ ​សំអាន ​តំណាង​រាស្រ្ត​វ័យ​ក្មេង​​របស់​គណបក្ស​សង្រ្គោះជាតិ​
​លោក ​អ៊ុំ ​សំអាន ​តំណាង​រាស្រ្ត​វ័យ​ក្មេង​​របស់​គណបក្ស​សង្រ្គោះជាតិ​ RFI /សហការី
ផ្សាយពាណិជ្ជកម្ម

 

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ