អានតួអត្ថបទ
បទសម្ភាស

លោក ឆាយ វិសុទ្ធ៖ កំណត់​ហេតុ​ជន​រង​គ្រោះ​ក្នុង​គុក​ទួល​ស្លែង នឹង​ត្រូវ​បង្ហាញ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ឆាយ វិសុទ្ធ ប្រធាន​សារ​មន្ទីរ​គុក​ទួល​ស្លែង។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក ឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរ​ទួល​ស្លែង​បាន​លើក​ឡើង​ថា មាន​ឯកសារ​ជាង​៤​សែន​ទំព័រ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គុក​ទួល​ស្លែង នឹង​ត្រូវ​ចម្លង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ សម្រាប់​រក្សា​ទុក សម្រាប់​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ។ សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២៩ មករា នេះ សារ​មន្ទីរ​ទួល​ស្លែង បាន​ប្រកាស​ពី​ការ​អនុវត្ត​គម្រោង​អភិរក្ស​និង​បញ្ចូល​បណ្ណ​សារ​សារ​មន្ទីរ​ទួល​ស្លែង ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ធ្វើ​ឡើង​រវាង​អង្គការ UNESCO និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ។

លោក ឆាយ វិសុទ្ធ ប្រធាន​សារ​មន្ទីរ​គុក​ទួល​ស្លែង
លោក ឆាយ វិសុទ្ធ ប្រធាន​សារ​មន្ទីរ​គុក​ទួល​ស្លែង @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ