អានតួអត្ថបទ
បទសម្ភាស

លោក អេង ម៉េងអ៊ី៖ ការ​រក​ឃើញ​សំបុក​សត្វ​ត្រយ៉ង​យក្ស​ថ្មីៗ គឺ​ជា​ជោគ​ជ័យ​នៃ​ការងារ​អភិរក្ស​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក អេង ម៉េងអ៊ី ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ ហៅ​កាត់​ថា (WCS) ។ កាល​ពី​ថ្ងៃ​ទី ២ សីហា កន្លង​ទៅ​នេះ សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS) បាន​ប្រកាស​ពី​ការ​រក​ឃើញ​នូវ​សំបុក​សត្វ​ត្រយ៉ង​យក្ស​ចំនួន​១៩​សំបុក​នៅ​ឯ​តំបន់​ខ្ពង់​រាប​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា។ ការ​រក​ឃើញ​នេះ បង្ហាញ​ថា គឺ​ជា​ជោគ​ជ័យ​នៃ​បេសកកម្ម​ការងារ​អភិរក្ស​លើ​សត្វ​ព្រៃ ដែល​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។លោក អេង ម៉េងអ៊ី បាន​លើក​ឡើង​ថា ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​នេះ អង្គការ​នេះ​បាន​ជួយ​អភិរក្ស​សត្វ​ព្រៃ​ជា​ច្រើន​នៅ​កម្ពុជា ជា​ពិសេស​គឺ​សត្វ​ព្រៃ​ដែល​ប្រឈម​នឹង​ជិត​ផុត​ពូជ។

លោក អេង ម៉េងអ៊ី ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ ហៅ​កាត់​ថា (WCS)។
លោក អេង ម៉េងអ៊ី ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ ហៅ​កាត់​ថា (WCS)។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ