អានតួអត្ថបទ
បទសម្ភាស

លោក គៀត ច័ន្ទថារិទ្ធ៖ ករណី​បង្កៃ​គ្រាប់​បែក​នៅ​មន្ទីរ​ពេទ្យ​ជោ​រ៉ៃ មិន​មែន​ជា​ការ​ប៉ុន​ប៉ង​បំផ្ទុះ​ភេរវកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គ​ស្នងការ​រង​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​និង​ជា​អ្នក​នាំ​ពាក្យ។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក​នាយ​ឧត្តមសេនីយ៍​បាន​ពន្យល់​ពី​ករណី​បង្កៃ​គ្រាប់​បែក​នៅ​ក្នុង​មន្ទីរពេទ្យ​ជោរ៉ៃ ដែល​ជា​មន្ទីរពេទ្យ​វៀតណាម​ប្រចាំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ទី​១៩​កញ្ញា​នោះ​ថា មិន​មែន​ជា​ករណី​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​ផ្ទុះ​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ទេ។ បើ​តាម​លោក​នាយ​ឧត្តមសេនីយ៍ គ្រាប់​បែក​ទាំង​ពីរ​គ្រាប់​នោះ ផលិត​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​ជន​សង្ស័យ​លាក់​ទុក​ក្នុង​កែប​ម៉ូតូ ដើម្បី​យក​ទៅ​ឲ្យ​បង​ថ្លៃ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ យ៉ាង​ណា​ក្តី​ ករណី​នេះ អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើប​អង្កេត​រក​អ្នក​ពាក់​ព័ន្ធ​បន្ថែម​ទៀត។ ទាក់​ទង​ករណី ផាវ​គ្រាប់​បែក ដែល​កំពុង​សម្លាប់​ក្មេង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ, ខេត្ត​កណ្តាល និង​ខេត្ត​បន្ទាយមានជ័យ​វិញ អាជ្ញាធរ​បាន​ចេញ​បញ្ជា​ឲ្យ​បិទ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​ជាបន្ទាន់។

លោក គៀត ច័ន្ទថារិទ្ធ​​ អគ្គស្នងការរងនគរបាលជាតិ
លោក គៀត ច័ន្ទថារិទ្ធ​​ អគ្គស្នងការរងនគរបាលជាតិ @នគរបាល
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ