លោក រ៉ុង ឈុន៖ មិនស្តាយក្រោយ ដែលសម្រេចចិត្តលាឈប់ពី គ.ជ.ប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៣
លោក រ៉ុង ឈុន រួមជាមួយសមាជិក គជប ពីរនាក់ទៀតមកពីកូតា គណបក្សសង្រ្គោះជាតិ បានលាឈប់ពីសមាជិកនិងអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប ផ្លូវការហើយ ចាប់ពីថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៧នេះ។ មូលហេតុ នៃការលាឈប់នេះ គឺដោយសារតែ លោកមិនអាចក្បត់ឆន្ទៈរាស្រ្ត ចូលរួមជាមួយស្ថាប័ននេះ ដើម្បីបែងចែកអាសនៈរដ្ឋសភាអាណត្តិទី០៥ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៤ ទៅឲ្យគណបក្សនយោបាយផ្សេងៗ ដែលមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ដូច្នេះ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប តាមការសាកសួរពីវ៉ា សំណព្វ។