អានតួអត្ថបទ
កម្ពុជា-សង្គម

​ពលរដ្ឋ​ខ្មែរ​អាមរិកាំង​៣៦​នាក់​ទៀត​ត្រូវ​បាន​បញ្ជួន​មក​កម្ពុជា​វិញ​

ពលរដ្ឋ​ខ្មែរ​អាេមរិកាំង​ចំនួន​៣៦​នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​បញ្ជួន​មក​កម្ពុជា​វិញ​ កាល​ពី​ម្សិលមិញ​ បន្ទាប់ពី​ពួក​គេ​ប្រព្រឹត្តិបទ​ឧក្រិដ្ឋ ​និង​ទទួល​ទោស​រួចរាល់​នៅ​សហរដ្ឋ​អាមេរិក​។​ យ៉ាងណាក៏​ដោយ​ រដ្ឋាភិបាល​កម្ពុជា ​អះអាងថា​ គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​មក​វិញ​ទេ​ បើ​ទោះ​បី​កន្លងមក​កម្ពុជា​ធ្លាប់​បាន​តវ៉ា​កុំ​ឲ្យ​អាមេរិក​បញ្ជួន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​មក​វិញ​ក៏ដោយ។ 

ការត្រលប់មកកម្ពុជាវិញ​ របស់ពលរដ្ឋខ្មែរ-អាមេរិកាំង (រូបភាពឯកសារ)
ការត្រលប់មកកម្ពុជាវិញ​ របស់ពលរដ្ឋខ្មែរ-អាមេរិកាំង (រូបភាពឯកសារ) @FB
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​ខ្មែរ​ទាំង​៣៦​នាក់​ដែល​មក​ដល់​ប្រទេស​កំណើត​វិញ​ កាល​ពី​ថ្ងៃ​ពុធ​ ត្រូវ​បាន​ជួប​មន្រ្តី​ប៉ូលីស ​និង​អង្គការ​ជួយ​ជន​រង​គ្រោះ មុន​នឹង​ត្រូវ​បាន​ផ្ទេរ​ទៅឲ្យ​ស្ថិត​ក្រោម​ការ​មើល​ថែ​របស់​អង្គការអាមេិកាំង​។ ​ពលរដ្ឋខ្មែរ​អាមេរិកាំង​ចំនួន​៣៦​នាក់​បន្ថែម​ទៀត​នេះ គឺ​ក្នុង​ចំណោម​៤៦​នាក់ ​ដែលត្រូវ​បាន​តុលាការ​អាមេរិក​កាត់​ទោស​ពី​បទឧក្រិដ្ឋ​ហើយ​អនុវត្ត​ទោស​រួច​រាល់​នៅ​ទី​នោះ​។​

លោក​ ផៃ ​ស៊ីផាន​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅថ្ងៃ​ព្រហស្បតិ៍​ថា ​រដ្ឋាភិបាល​កម្ពុជា ​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែពី​ព្រម​ទទួល​យក​ ពលរដ្ឋ​របស់​ខ្លួន​មក​វិញ​ទេ​ បើ​ទោះ​បី​កន្លង​មក​កម្ពុជា​ធ្លាប់​បាន​តវ៉ា​កុំ​ឲ្យ​អាមេរិក​បញ្ជួន​ពលរដ្ឋ​អាមេរិ​កាំង​ដើម​កំណើត​ខ្មែរ​មក​វិញ​ក៏ដោយ​។ ​ការ​តវ៉ា​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​យល់​ឃើញថា ការ​បញ្ជួន​ពួកគេ​មក​វិញ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ​ ព្រោះ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំង​នោះ ​អ្នក​ខ្លះមិន​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ ​ហើយ​ក៏​ពិបាក​រស់​នៅ​កម្ពុជា​ទៀត​ផង​។

បើ​តាម​ លោក​ ផៃ ​ស៊ីផាន​ គឺ​មាន​ករណី​ខ្លះ​ត្រូវ​បាន​បញ្ជួន​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ ដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ​ឈ្នះក្តី​នៅ​តុលាការ​កំពូល​អាមេរិក​ ប្រឆាំង​នឹង​ការ​ចាប់​បញ្ជួន​មក​កម្ពុជា។

​ជា​ការ​កត់​សម្គាល់ ឆ្នាំ​២០១៨​នេះ មាន​ការ​បណ្ដេញ​ចេញ​ច្រើន​ជាង​គេ​បង្អស់។ ពោល​គឺ​មាន​ពលរដ្ឋ​ខ្មែរ​រហូត​ដល់​២០០​នាក់ ដែល​​ត្រូវ​បណ្តេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក។

យោង​តាម​របាយការណ៍​អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង​ ពលរដ្ឋខ្មែរ​ដែល​បញ្ជូន​មក​ចំនួន​២៩​នាក់​បាន​ស្លាប់ ​ក្នុង​នោះ២​នាក់​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ