អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អាដហុក៖ រឿង​ដី​ធ្លី​ស្មុគស្មាញ​នៅ​កម្ពុជា គឺ​ដោយ​សារ​អ្នក​មាន​អំណាច និង​មាន​លុយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សិទ្ធ​មនុស្ស​អាដហុក បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តី​ពី​បញ្ហា​ដីធ្លី​នៅ​កម្ពុជា។ របាយការណ៍​ដែល​មាន​កម្រាស់​ប្រមាណ​ជិត​៥០​ទំព័រ បាន​សិក្សា​ពី​បញ្ហា​ចម្រូង​ចម្រាស់​ដី​ធ្លី​ពី​ឆ្នាំ​២០១៤ រហូត​ដល់​ឆមាស​ទី​១ ​ឆ្នាំ​២០១៥។ អាដហុក​បាន​គូស​បញ្ជាក់​ថា ជម្លោះ​ដី​ធ្លី​ស្មុគ​ស្មាញ​នៅ​កម្ពុជា គឺ​បណ្តាល​មក​ពី​អ្នក​មាន​អំណាច ​និង​អ្នក​មាន​ប្រាក់ ដែល​តុលាការ​គ្មាន​សមត្ថភាព​ក្នុង​ការ​កាត់​ក្តី។ គិត​ត្រឹម​៦​ខែ​ដើម​ឆ្នាំ​២០១៥​ជម្លោះ​ដី​ធ្លី​បាន​កើត​ឡើង​ជាង​៦០ករណី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គ្រួសារ​ប្រមាណ​ជាង​៣​ពាន់​គ្រួសារ ក្នុង​ខេត្ត​សៀមរាប កំពង់​ចាម ក្រចេះ និង​ខេត្ត​បន្ទាយ​មាន​ជ័យ។ ក្រសួង​របស់​រដ្ឋាភិបាល បាន​អះអាង​ថា​ខ្លួន​កំពុង​តែ​បន្ត​យន្តការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ជា​បន្ត​ទៀត។ ដោយ​ឡែក​អ្នក​រំលោភ​បំពាន​អំណាច​ក៏​កំពុង​ត្រូវ​បាន​អនុវត្ត​តាម​ច្បាប់​ផង​ដែរ។

ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។
ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ