អានតួអត្ថបទ
បទយកការណ៍

​​ពីនិយាយ​​​​អង់គ្លេស​​​គេ​​ស្តាប់​​មិន​​​បាន លោក លី សុជាតិ ​បាន​​​សម្រេច​​សរសេរ​​​សៀវភៅ​​បញ្ចេញ​​សំឡេង​​ភាសា​​អង់គ្លេស​​បែប​​អាមេរិកាំង​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹទ្ធាចារ្យ លី សុជាតិ បាន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក ជាង​៣០​ឆ្នាំ​ហើយ​។ ពី​ដំបូង​ឡើយ លោក​និយាយ​ភាសា​អង់គ្លេស​មិន​បាន​ល្អ និង​ធ្វើ​ឲ្យ​ជនជាតិ​អាមេរិក​ស្តាប់​មិន​បាន។ ដោយ​​តូច​ចិត្ត​ចំពោះ​ខ្លួន​ឯង​ដែល​រៀន​អង់គ្លេស​ក្នុង​សម័យ​ លន់ នល់ ​ដែរ តែ​បែរ​ជា​ប្រើ​នៅ​អាមេរិក​​មិន​កើត, លោក ​លី សុជាតិ បាន​ខំប្រឹង​កត់​ចំណាំ​ទាំង​យប់​ទាំង​ថ្ងៃ រហូត​ដល់​សម្រេច​សរសេរ​សៀវ​ភៅ​មួយ​ក្បាល។ នោះគឺ​សៀវភៅ​ 24 hours English Pronunciation ឬ​ អង់គ្លេស​២៤​ម៉ោង វិធី​បន្លឺ​សំឡេង ហើយ​បោះពុម្ព​នៅ​ឆ្នាំ​២០១៦​។ លោក លី សុជាតិ​ ខំ​សន្សំបទ​​ពិសោធ​ប្រហែល​ជា​៣៥​ឆ្នាំ ដើម្បី​សរសេរ​សៀវភៅ​មួយ​ក្បាល​នេះ។​ សព្វ​ថ្ងៃ​នេះ​ គេ​អាច​រក​ទិញ​បាន​នៅ​ស្រុក​ខ្មែរ​។​ចំពោះ​សិស្ស​និស្សិត​ដែល​ក្រីក្រ​ពិត អាច​ទាក់​ទង​ទៅ​លោក និង​អាច​ទទួល​បាន​ដោយ​ឥត​គិត​ថ្លៃ។តទៅនេះ សូម​ស្តាប់បទ​ការណ៍​របស់ ហេង ឧត្តម ៖​

លោក លី សុជាតិ ម្ចាស់សៀវភៅ 24 hours English Pronunciation ឬ អង់គ្លេស២៤ម៉ោង វិធីបន្លឺសំឡេង ដែលបោះពុម្ពនៅឆ្នាំ២០១៦។
លោក លី សុជាតិ ម្ចាស់សៀវភៅ 24 hours English Pronunciation ឬ អង់គ្លេស២៤ម៉ោង វិធីបន្លឺសំឡេង ដែលបោះពុម្ពនៅឆ្នាំ២០១៦។ @RFI/Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ