អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លីកាដូទះ​កំភ្លៀង World Bank និង​ទីភ្នាក់ងារ​អាឡឺម៉ង់ GIZ រឿង​គម្រោង​បែងចែក​ដី​ធ្លី​សង្គម​កិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ​ទី​២៤​មិថុនា​ម្សិលមិញ​នេះ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា លីកាដូ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កម្រាស់​ជាង​២០​ទំព័រ ដោយ​ដាក់​ចំណង​ជើង​ថា ​«ដី​ដែល​មិន​អាច​ដាំ​ដំណាំ​បាន និង​ការ​ពិនិត្យ​ទៅ​លើ​សម្បទាន​ដី​សង្គម​កិច្ច»។ ជា​របាយការណ៍​ ដែល​បាន​ទះ​កំភ្លៀង​ទៅ​លើ​ធនាគា​ពិភពលោក​ (World Bank) និង​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិ​ការ​អាឡឺម៉ង់ (GIZ) ព្រោះ​ជា​អ្នក​ដែល​បាន​ផ្តល់​ជំនួយ​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ជា​អ្នក​អនុវត្ត​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​នេះ ដែល​លីកាដូ ​ចាត់​ទុក​ថា​ បរាជ័យ ។ ប៉ុន្តែ​ មន្រ្តី​ក្រសួង​ដែនដី ​នគររោបនីយកម្ម បាន​ទាត់​ចោល​របាយការណ៍​នេះ​ និង​បា​នចាត់​ទុក​ថា​ ជា​របាយការណ៍​ដែល​ខ្វះ​ការ​ពិត។

«ដី​ដែល​មិន​អាច​ដាំ​ដំណាំបា​ន ​និង​ការ​ពិនិត្យ​ទៅ​លើ​សម្បទាន​ដី​សង្គម​កិច្ច»
«ដី​ដែល​មិន​អាច​ដាំ​ដំណាំបា​ន ​និង​ការ​ពិនិត្យ​ទៅ​លើ​សម្បទាន​ដី​សង្គម​កិច្ច» Licadho
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ