អានតួអត្ថបទ
បទសម្ភាស

លោក ឡុង ឌី​ម៉​ង់៖ មន្ត្រី​ជំនាញ ណែនាំ​ឲ្យ​បន្ថែម​លក្ខណៈ​បច្ចេកទេស​នៅ​ការដ្ឋាន​សំណង់ ជាប់​អគារ​ប៊ូ​ឌី​ង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង នៅ​ថ្ងៃ​ពុធ​នេះ គឺ​លោក ឡុង ឌី​ម៉​ង់ នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។ លោក ឡុង ឌី​ម៉​ង់ បាន​លើកឡើងថា បន្ទាប់ពី​មានការ​តវ៉ា​ពី​អ្នករស់នៅ​អគារ​ប៊ូ​ឌី​ង កាលពី​ថ្ងៃ​ចន្ទ ទី២កុម្ភៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ និង​សម្រេច​ផ្អាក​ការដ្ឋាន​សំណង់ នៅជាប់​ខាងត្បូង​អគារ​ប៊ូ​ឌី​ង។ ការដ្ឋាន​សំណង់​នោះ ត្រូវបាន​គេ​អះអាងថា បាន​បុកគ្រឹះ បង្ក​ឲ្យ​ប្រេះស្រាំ​អគារ​ប៊ូ​ឌី​ង។ តាម​លោក ឡុង ឌី​ម៉​ង់ មន្ត្រី​ជំនាញ​បាន​ណែនាំ​ឲ្យ​ការដ្ឋាន​នោះ បន្ថែម​លក្ខណៈ​បច្ចេកទេស​មួយចំនួន ដើម្បី​ធានា​កុំ​ឲ្យ​ប៉ះពាល់​ដល់​អគារ​ចាស់​ទ្រុឌទ្រោម​នោះ។ ប៉ុន្តែ​រហូតដល់​ពេលនេះ ការត្រួតពិនិត្យ​លើ​ការដ្ឋាន​សំណង់ និង​ស្នាម​ប្រេះ​អគារ​ប៊ូ​ឌី​ង មិនទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ