អានតួអត្ថបទ
កម្ពុជា

ព្រះសង្ឃ​ប៊ុត​ប៊ុន​ទិញ ​ស្ងប់​ព្រះ​ទ័យ​ តែ​នៅ​តែ​ឃ្លាំ​មើល​ថា ​ពុទ្ធសាសន​បណ្ឌិត្យ ​នឹង​មិន​ត្រូវ​ក្លាយ​ជា​ទំនិញ​ទិញ​ដូរ

ព្រះសង្ឃ​ប៊ុត ប៊ុនទិញ​ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម ​ដែល​បាន​ដឹកនាំ​ការ​ទាមទារ​ ដាក់​ញត្តិ ​រក្សា​ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ​បាន​បញ្ជាក់​ថា ​ពុទ្ធ​បរិស័ទ​ បាន​ស្ងប់​ចិត្ត​ហើយ ​បន្ទាប់​ពី​បាន​ឃើញ​របាយការណ៍​របស់​រដ្ឋាភិបាល ​បញ្ជាក់​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ ​ថា​ពុំ​មាន​ការ​លក់​ដូរ​ ពុទ្ធ​សាសន​បណ្ឌិត​ទេ​ តែ​ថា​បេសកកម្ម​ឃ្លាំ​មើល​ទី​តាំង​ពុទ្ធ​សាសន​បណ្ឌិត្យ​នៅ​តែ​បន្ត។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។ @បណ្តាណសង្គម
ផ្សាយពាណិជ្ជកម្ម

មន្ទិល​ស​ង្ស​យ័​និង​ភាពចម្រូងចម្រាស់​ទាក់ទង​ទៅនឹង​ទីតាំង​របស់​ពុទ្ធ​សាន​បណ្ឌិត ត្រូវបាន​បញ្ចប់​ហើយ បន្ទាប់ពី​រដ្ឋាភិបាល​បានធ្វើ​របាយការណ៍​បញ្ជា​ក់​ទូលថ្វាយ​ព្រះមហាក្សត្រ។ ព្រះសង្ឃ​ប៊ុត ប៊ុន​ទិញ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សៅរ៍​នេះ ព្រះអង្គ​ស្ងប់​ព្រះ​ទ័យ​បាន​៩០%រយ​ហើយ។ យ៉ាង​ក៏ដោយ ក្នុងឱកាស​ដែល​ការដ្ឋាន​នៅ​ទីតាំង​ពុទ្ធ​សាសន​បណ្ឌិត​នៅ​តែ​បន្ត ព្រះអង្គ​និង​ពុទ្ធ​បរិ​ស​ទ័​ទាំងអស់​នឹង​បន្ត​បេស​សកម្ម​រង់ចាំ​មើលទៅ​មុខ​ទៀតថា វិទ្យា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែលជា​គ្រឹះ​នៃ​ព្រះពុទ្ធសាសនា នឹង​គ្មាន​ការប្តូរ​ទីតាំង។

រដ្ឋាភិបាល​បាន​រាយការណ៍​ថ្វាយ​ព្រះមហាក្សត្រ​សម្តេចព្រះ​បាន​នរោត្តម​សីហមុនី ថា ក្រោយ​ពី​មានការ​ស​ង្ស​យ័​អំពី​ទីតាំង​របស់​ពុទ្ធ​សាសន​បណ្ឌិត ក្រសួង​ធម្មការ​និង​សាសនា បានធ្វើ​សន្និសីទកាសែត​ព្រមទាំង​បានចេញ​សេចក្តីថ្លែងការណ៍ បញ្ជាក់​និង​បដិសេធ​យ៉ាង​ដាច់ខាត​ថា ក្រសួង​ពុំដែល​មាន​គោលការណ៍​គិតគូរ​ដល់​ការវិនិយោគ​ឬ​លក់​ពុទ្ធ​សាសន​បណ្ឌិត​នោះ​ឡើយ។ចំនែក​របង និង​ក្លោងទ្វារ ដែល​បាន​រុះរើ​នោះ នឹងត្រូវ​សាងសង់​ថ្មី​ឡើងវិញ​តាម​រចនា​បថ​ដើម ក្រោយពី​បញ្ចប់​ការដ្ឋាន​ផ្លូវ​ក្រោម​ដី​នៅ​ពីមុខ​ពុទ្ធ​សាសន​បណ្ឌិត។នេះ​បើតាម​លិខិត​ចុះ​ថ្ងៃទី០៦តុលា ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឆ្លើយតប​នឹង​ព្រះ​រាជ​សារ​របស់​ព្រះមហាក្សត្រ ដែល​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត​នៅ​ថ្ងៃ​សុក្រ​ម្សិល​ម៉ិ​ញ​នេះ។

តាម​ប្រភព​ដដែល បានបញ្ជាក់​ទៀតថា​លើសពីនេះ ក្រសួង​ធម្មការ និង​សាសនា ក៏បាន​លើក​សំណើរ​រួចហើយ​ដែរ ក្នុង​ផែនការ​អនុវត្ត​កម្មវិធី៣ឆ្នាំ​រំកិល២០១៥-២០១៧ ដោយ​គ្រោង​ចំណា​ង​ទឹកប្រាក់៤,៦លាន​ដុល្លា​ដើម្បី​កសាង​អគារ​បម្រើ​ការងារ៤ឬ៥ជាន់​នៅក្នុង​បរិវេណ​ពុទ្ធ​សា​ស​នបណ្ឌិត្យ។

សូមបញ្ជាក់ថា ក្តី​ព្រួយបារម្ភ​និង​ការតវ៉ា ដាក់​ញត្តិ របស់​ព្រះសង្ឃ​និង​ពុទ្ធ​បរិ​ស​ទ័ ទាក់ទង​ទៅ​នឹង​ទីតាំង​របស់​ពុទ្ធ​សាសន​បណ្ឌិត​នេះ បាន​ផ្ទុះឡើង​កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៤នេះ គឺ​នៅពេលដែល ណាហ្គា វើ​ល បាន​ព័ទ្ធរបង និង​បើក​ការដ្ឋាន លើដី​មួយផ្នែក​របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត ក្រោម​កិច្ចសន្យាជួល ហើយ របង និង​ក្លោងទ្វារ ផ្នែក​ខាងជើង​របស់​វិទ្យា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត ក៏ត្រូវ​ក្រុមហ៊ុន ណាហ្គា វើ​ល វាយចោល ដើម្បី​លក្ខ​ណ្ឌ​សុវត្ថិភាព​ក្នុងការ សាងសង់​ផ្លូវ និង​ផ្សារ​ក្រោម​ដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ