អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ពង្រឹង​ការ​ត្រួត​ពិនិត្យ​រក​មេរោគ​MERS​ នៅ​តាម​អាកាស​យានដ្ឋាន​និង​ច្រក​ព្រំដែន​អន្តរជាតិ

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក​ម៉ម ប៊ុនហេង បាន​ចុះ​ត្រួត​ពិនិត្យ​ការងារ​ពិនិត្យ​សុខភាព​ភ្ញៀវ​ទេសចរ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​ ២៣ មិថុនា​នេះ ក្នុង​គោល​បំណង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​រក​មេរោគMERS សម្រាប់​អ្នក​ដំណើរ​ដែល​បាន​ឆ្លង​កាត់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ​រហូត​មក​ដល់​នឹង​ពេល​នេះ ​កម្ពុជា​បាន​ដាក់​ម៉ាស៊ីន​ស្កែន​ពិនិត្យ​សុខភាព​ធំ​ចំនួន​ពីរ​ហើយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។ ដោយ​ឡែក​នៅ​តាម​ច្រក​ផ្សេង​ទៀត​ក៏​មាន​ការ​ត្រួត​ពិនិត្យ​ដោយ​ប្រើ​ម៉ាស៊ីន​ដៃ​ សម្រាប់​ពិនិត្យ​សុខភាព​របស់​អ្នក​ដំណើរ​ចេញ​ចូល​ផង​ដែរ។ តទៅ​នេះ​សូម​ស្តាប់​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ និង​វិធាន​ការ​ទប់ស្តាត់​ចំពោះ​ការ​រីករាល​ដាល​នៃ​មេរោគ​ផ្លូវ​ដង្ហើម ​MERS។  

ម៉ាស៊ីន​ត្រួត​ពិនិត្យ​រក​មេរោគ​MERS សម្រាប់​អ្នក​ដំណើរ​ដែល​បាន​ឆ្លងកាត់​ចូល​មក​​កម្ពុជា​។
ម៉ាស៊ីន​ត្រួត​ពិនិត្យ​រក​មេរោគ​MERS សម្រាប់​អ្នក​ដំណើរ​ដែល​បាន​ឆ្លងកាត់​ចូល​មក​​កម្ពុជា​។ RFI/Siv Channa
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ