អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​៣ ​ដោយ​គ្មាន​ស្រមោល​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​

ដូច​ការ​គ្រោង​ទុក​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៣០​វិច្ឆិកា​នេះ ​រដ្ឋសភា​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ ដើម្បី​ពិភាក្សា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦​ សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ស្ថិតិ​ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍។ ​ជា​ការ​កត់​សម្គាល់ ​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ធ្វើ​ឡើង​ដោយ​គ្មាន​ស្រមលោក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចូលរួម​ឡើយ។​ គឺ​មាន​តែ​វត្តមាន​តំណាង​រាស្ត្រ​៦៦​រូប​ មក​ពី​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។ ​

កិច្ច​​ប្រជុំ​​ស្តីពី​​ការ​​អនុម័ត​​សេចក្តី​​ព្រាង​​ច្បា​ប់​​ចំនួន​៣ ​ត្រូវបា​ន​ធ្វើឡើ​ងនៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​វិច្ជិកា​នេះ ​ដោយ​រដ្ឋសភា​កម្ពុជា។​
កិច្ច​​ប្រជុំ​​ស្តីពី​​ការ​​អនុម័ត​​សេចក្តី​​ព្រាង​​ច្បា​ប់​​ចំនួន​៣ ​ត្រូវបា​ន​ធ្វើឡើ​ងនៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​វិច្ជិកា​នេះ ​ដោយ​រដ្ឋសភា​កម្ពុជា។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥រូប ​នៅ​ថ្ងៃចន្ទនេះ ​បាន​សម្រេច​មិន​ចូលរួម​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋសភា​ទេ។ ​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​មាន​មូលហេតុ​៣​សំខាន់ ​ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​សម្រេច​មិន​ចូល​ប្រជុំស​ភា​នៅ​ថ្ងៃ​នេះ។​

មូល​ហេតុទី​១៖​​ ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​ចំនួន​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដោយ​មិន​ទាន់​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​នៅ​ឡើយ។

​មូលហេតុទី​២៖​ ពាក់ព័ន្ធ​នឹង​ការ​ដ​ក​លោក កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា។ ​

និង​មូល​ហេតុ​ទី​៣៖ ​បណ្ដាល​មក​ពី​ការ​ដក​អភ័យ​ឯក​សិទ្ធិ​ និង​បុព្វសិទ្ធិ​សមាជិក​សភា ​ពី​លោក​ សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច​នៃ​រដ្ឋសភា។ ​នេះ​បើ​តាម​លោក​ យ៉ែម បុញ្ញឫទ្ធិ។​

អ្នក​នាំពាក្យ​រូប​នេះ​បន្ត​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​ជួប​ជជែក​គ្នា​រវាង​ថ្នាក់​ដឹកនាំ​បក្សជាប់​ឆ្នោត​ទាំង​ពីរ​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​កើត​ឡើង​កន្ល​ង​មក​ និង​ដើម្បី​ឲ្យ​រដ្ឋសភា ​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​ឡើង​វិញ​ ស្រប​តាមលក្ខណៈ​ប្រជាធិបតេយ្យ​សេរីពហុបក្ស។

គួរ​ជម្រាប​ជូន​ថា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ​ទី​៣០​វិច្ឆិកា​នេះ ​រដ្ឋសភា​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ ដើម្បី​ពិនិត្យ​ ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ស្ថិតិ ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ ​និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ថវិកា​ជាតិ​ឆ្នាំ​២០១៦។

តា​ម​រយៈ​សំណេរ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន សែន ​សង្ឃឹម​ថា​ រដ្ឋសភា​នឹង​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល ​ដឹកនាំ​ចាត់​ចែង​ការងារ​លើ​គ្រប់​វិស័យ ​ដូចជាកា​រ​តម្លើង​បៀវត្ស​ជូន​មន្ដ្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ ​មន្ដ្រី​ជាប់​កិច្ចសន្យា ​និង​និវត្តន៍​ជន។ ​លោក​ ហ៊ុន សែន បញ្ជាក់​ទៀតថា ​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ​ក៏នឹ​ង​លុប​ចោល​ផង​ដែរ​នូវ​ពន្ធ​តាម​របប​ម៉ៅ​ការ ​ដើម្បី​សម្រួល​ដល់​អាជីវករ​ ដែ​លល​ក់ដូ​របន្តិ​ចបន្តួច​។

គួរ​ជម្រាប​ថា ​​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៦ ​មាន​ទំហំ​ទឹក​ប្រាក់​ជាង​ ១៧​ទ្រីលានរៀល ​(១៧.៤៦២.៤៧៧ លានរៀល) ឬជាង ​៤​ប៊ីលាន​២​រយ​លាន​ដុល្លារ​អាមេរិក​ កើន​លើស​ឆ្នាំ​មុន​ប្រមាណ​១៦​ភាគរយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ