អានតួអត្ថបទ
កម្ពុជា

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​តែ​ហៅថា ​ការ​កោះ​ហៅ​របស់​តុលាការ​ថា​ជា​រឿង​នយោបាយ

នៅ​ថ្ងៃ​ទី​២៨ ឧសភា​នេះ​ លោក​នុត រំដួល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ក៏​មិន​ខុស​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដទៃ​ទៀត​នោះ​ទេ។ មិន​ខុស​ព្រោះ​ថា ​លោក​មិន​បាន​ចូល​ទៅ​កាន់​តុលាការ​តាម​ការ​កោះហៅ​សា​ជា​ថ្មី​ក្នុង​សំណុំ​រឿង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​។ ​ប៉ុន្តែ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​តែ​ថា ​ការ​កោះ​ហៅ​គឺ​ជា​រឿង​របស់​តុលាការ។

លោក ​ឡុង​ រី​ និង​ លោក ​នុត ​រំដួល ​( ពាក់វ៉ែនតា)។
លោក ​ឡុង​ រី​ និង​ លោក ​នុត ​រំដួល ​( ពាក់វ៉ែនតា)។
ផ្សាយពាណិជ្ជកម្ម

លោក​នុត រំដួល​ គឺ​ជា​តំណាង​រាស្ត្រ​ចុងក្រោយ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ក្នុង​សំណុំ​រឿង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ។ ប៉ុន្តែ​មិន​ខុស​ពី​តំណាង​រាស្ត្រ​៦​រូប​ផ្សេង​ទៀត​ទេ​ដែល​មិន​បាន​ចូល​ទៅ​តាម​ការ​កោះ​ហៅ​ ឬ​មិន​ឆ្លើយ​សំនួរ​របស់​តុលាការ។ លោក នុត រំដួល​នៅ​តែ​ហៅ​ការ​កោះ​ហៅ​របស់​តុលាការ​នេះ​ថា​ ជា​រឿង​នយោបាយ​ដដែល។ ជា​រឿង​នយោបាយ​ព្រោះ​ថា​ ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​នោះ​គឺ​ស្ថិត​ក្នុង​អន្តរកាល​នៃ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា​តុលាការ​ក្រុង​ភ្នំពេញ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ បាន​កោះ​ហៅ​មន្ត្រី​សមាជិក​សភា​ទាំង​៧​រូប​ដែល​រងការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​សារ​ជា​ថ្មី​ម្តង​ទៀត។ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៧​រូប​ដូចជា​ លោក ហូរ វ៉ាន់ លោករៀល ខេមរិន្ទ លោក​ឡុងរី លោក​ម៉ែន សុថារិន្ទ ​និង​លោក​ស្រីមួរ​ សុខហួរ​ ជាដើម ត្រូវ​បាន​តុលាការ​កោះ​ហៅ​ជា​បន្ត​បន្ទាប់​គ្នា។ លោក​ស្រីមួរ ​សុខហួរ តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង​ បាន​ចូលខ្លួន​មុន​គេ​ពី​ថ្ងៃ​ទី​១១​ ឧសភា​ ប៉ុន្តែ​មិន​បាន​ឆ្លើយ​នឹង​សំណួរ​របស់​តុលាការ​នោះ​ទេ។ ដោយ​ឡែក​តំណាង​រាស្ត្រ​ផ្សេង​ មិន​បាន​ចូល​ខ្លួន​ទៅ​តាម​ការ​កោះ​ហៅ​ទេ។ បើ​តាម​ការ​បញ្ជាក់​ពី​លោកស្រី​មួរ សុខហួរ សំនួរ​ទាំង​១២​ដែល​តុលាការ​សួរ​កាល​ណោះ គឺ​សុទ្ធសឹង​តែ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុន្តែ​ លោកស្រី​មិនបាន​លំអិត​បញ្ជាក់​ឡើយ។

ព្រះ​រាជ្យ​អាជ្ញាអម​តុលាការ​ក្រុង​ភ្នំពេញ លោក​កែវ សុជាតិ បាន​បញ្ជាក់​ថា​ ការ​មិន​ចូល​ខ្លួន​របស់​តំណាង​រាស្ត្រ​របស់​បក្ស​ប្រឆាំង​ និង​ការ​មិន​ឆ្លើយ​សំនួរ​គឺ​ជា​សិទ្ធ​របស់​តំណាងរាស្ត្រ។ សូម​រំលឹក​បន្តិច​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​ និង​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​តំណាង​រាស្ត្រ​ទាំង​៧​រូប​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប​ផ្សេង​ទៀត​ក្នុង​សំណុំរឿង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤។ ជា​ការ​ចាប់​ខ្លួន​ក្នុង​វិបត្តិនយោបាយ​ក្រោយ​ការ​បោះឆ្នោត។ ដូចនេះ​លោក​នុត រំដួល ​និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ផ្សេង​ទៀត​បាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ និង​ថា​ត្រូវ​ដោះស្រាយ​តាម​វប្បធម៌​សន្ទនា​ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​និង​បក្ស​កាន់​អំណាច​ បដិសេធ​ថា​រឿង​តុលាការ​ មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ