អានតួអត្ថបទ
បទសម្ភាស

លោក ប៉ែន សុមុនី៖ សម្លេង​ពី​វេទិកា​យុវជន​អាស៊ាន គឺ​ចេញ​មក​ពី​យុវជន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​រាត្រី​នេះ ​គឺ​លោក​ ប៉ែន សុមុនី ​នាយក​ប្រតិបត្តិ អង្គការ​ស្ម័គ្រ​ចិត្ត​ ដើម្បី​សង្គម។ ​តាំង​ពី​ថ្ងៃ​ទី​២២ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៤ ខែ​សីហា​នេះ ក្រុម​យុវជន​មួយក្រុម មក​ពី​បណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេស​ទីម័រ​ខាង​កើត ​ប្រមាណ​ជាង ២០០​នាក់ បាន​មក​ជួបជុំ​គ្នា ក្នុង​វេទិកា​យុវជន​អាស៊ាន​ សម្រាប់​ឆ្នាំ​២០១៦ នៅ​ឯ​ខេត្ត​សៀមរាប។ លោក ប៉ែន សុមុនី ក្នុង​នាម​ជា តំណាង​គណៈ​កម្មការ​រៀបចំ​ «វេទិកា​យុវជន​អាស៊ាន ២០១៦» បញ្ជាក់​ថា វេទិកា​យុវជន​អាស៊ាន ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ តាំង​ពី​ឆ្នាំ​២០០៩​មក​នេះ ជា​ឱកាស​សម្រាប់​យុវជន បង្ហាញ​នូវ​បញ្ហា​ប្រឈម​របស់​គាត់​ និង​អ្វី​ដែល​គាត់​ចង់​បាន ទៅ​កាន់​រដ្ឋាភិបាល​អាស៊ាន ដើម្បី​ពិចារណា ដោះសា្រយ ក៏​ដូចជា បង្កើត​វេទិកា ធ្វើ​ការ​រួម​គ្នា រវាង​រដ្ឋាភិបាល​អាស៊ាន និង​យុវជន​អាស៊ាន។ ជា​បន្ត​សូម​ស្តាប់​បទ​សម្ភាសន៍​រវាង ​ស្រី​ សុភ័ក្រ្ត​ និង​លោក ប៉ែន សុមុនី....

លោក ប៉ែន សុមុនី ​នាយកប្រតិបត្តិ ​អង្គការ​ស្ម័គ្រ​ចិត្ត​​ដើម្បី​សង្គម។​
លោក ប៉ែន សុមុនី ​នាយកប្រតិបត្តិ ​អង្គការ​ស្ម័គ្រ​ចិត្ត​​ដើម្បី​សង្គម។​ Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ