អានតួអត្ថបទ

លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​បញ្ជា​ផ្ទាល់​មាត់​ឲ្យ​ក្រសួង​មហាផ្ទៃបិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ ​បើ​តាម លោក ហ៊ុន សែន អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះបង្កើត​ឡើង​ដោយ​លោក កឹម សុខា ក្រោម​ការ​បង្គាប់​បញ្ជា​របស់​សហរដ្ឋអាមេរិក​។​ប៉ុន្តែ​នាយិកាអង្គការ​នេះអះអាងថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​នោះ​ឡើយ​។

លោក​ស្រី​ចក់ ​សុភាព ​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថត​រូប​បង្ហាញ​ពី​ការ​ប្រឆាំង​និទណ្ឌភាព​នៅក​ម្ពុជា​
លោក​ស្រី​ចក់ ​សុភាព ​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថត​រូប​បង្ហាញ​ពី​ការ​ប្រឆាំង​និទណ្ឌភាព​នៅក​ម្ពុជា​ CCHR
ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

នៅ​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​រាប់​ពាន់​នៅព្រឹក​អាទិត្យ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ថា​បង្កើត​ឡើង​ទៅ​តាម​ការ​បញ្ជា​របស់​បរទេស។ ​បរទេស​ដែល​លោក ហ៊ុន សែន ទំនង​សំដៅ​ទៅលើ​សហរដ្ឋ​អាមេរិក​ដែល​ឲ្យ​លោក កឹម សុខា ផ្អាក​ពី​ឆាកនយោបាយ​មួយ​រយៈ​ហើយ​បង្កើត​អង្គការ​នេះ​ឡើង​កាល​ពី​ឆ្នាំ​២០០២។

លោក ហ៊ុន សែន អះអាងថា ការ​បង្កើត​អង្គការ​ក្រៅ​រដ្ឋា​ភិបាលមួយ​ទៅតាម​បរទេស​បង្គាប់នេះគឺ​ជា​រឿង​ខុស​ច្បាប់​។​ប៉ុន្តែ​បើ​អង្គការ​ក្រៅ​ប្រទេស​មក​បង្កើត​ដោយ​សុំ​ច្បាប់​លោក ហ៊ុន សែន​ថាមិន​ជា​បញ្ហា​នោះ​ទេ។

ក្រោយ​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​ដូចន្នេះ មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញសេចក្តីថ្លែងការណ៏ថា អង្គការនេះត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្សនៅ​កម្ពុជា​ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ឯករាជ្យ​តម្លាភាព​សមភាព​និង​មិនរើសអើង។ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិបាននិយាយថា រយៈ​ពេល​១០​ឆ្នាំ​នៃ​ការ​គ្រប់​គ្រង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានប្រឈម​មុខ​នឹង​ការ​ប្រតាយ​ប្រតប់​ពី​គណ​បក្សកាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ដែល​ជា​លទ្ធផល​នៃ​ការ​រិះគន់​លើ​គោលការណ៍​របស់​ខ្លួន​។ ក៏ប៉ុន្តែ​លោកស្រី អះអាងថា មជ្ឈមណ្ឌលនេះ មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ ឬបម្រើផល​ប្រយោជន៍​គណបក្ស​នយោយបាយ​ណាមួយ​នោះ​ឡើយ។

ឆ្លើយតប​មកកាន់​អ្នកយកព័ត៌​មាន​វិទ្យុ​បារាំង​RFI លោក អ៊ូ វីរៈ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សំដែង​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ណាស់​ចំពោះ​បញ្ហានេះ ដោយថា​(​ម​.​ស​.​ម​.​ក​)​ ជា​អង្គការ​ចំបង​មួយ​ក្នុង​ចំណោម​អង្គការ​ដែលលេច​ធ្លោ​បំផុត​នៅកម្ពុជា។ លោកថា​ការ​បិទ​ទ្វារ​នៃ​អង្គការ​នេះ​វា​នឹង​មាន​ផល​វិបាក​ធំធេង​សម្រាប់​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ទាំង​មូល​។

តាមប្រវត្តិ ស​ក​ម្ម​ជ​ន​កា​រ​ពា​រ​សិ​ទ្ធិ​ម​នុ​ស្ស​ ​លោ​ក​ ​កឹ​ម​ ​សុ​ខា​ ​គឺជាអ្នក​ប​ង្កើ​ត​ ​ម.​ស​.​ម​.​ក​ ​នៅ​ក្នុ​ង​ខែ​ ​ ​វិ​ច្ឆិកា​ ​ឆ្នាំ​២​០​០​២​។​ ប៉ុន្តែ​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៥​ ​លោ​ក​ត្រូ​វ​បា​ន​អា​ជ្ញា​ធ​រ​ចា​ប់​ខ្លួ​ន​ ​និ​ង​ឃុំ​ខ្លួ​ន​ជា​មួ​យ​នឹ​ង​ស​ក​ម្ម​ជ​ន​ដ​ទៃ​ទៀ​ត​ ​ក្រោ​ម​កា​រ​ចោ​ទ​ប្រ​កា​ន់​ពី​ប​ទ​ប​រិ​ហា​រ​កេ​រ្មិ៍​ ដោ​យ​សា​រ​ម​តិ​យោ​ប​ល់​ដែ​ល​ត្រូ​វ​បា​ន​ស​រ​សេ​រ​ដោ​យ​ជ​ន​មិ​ន​ស្គា​ល់​​ អ​ត្ត​ស​ញ្ញា​ណ​លើ​ប​ដា​ដែ​ល​បា​ន​ដា​ក់​ប​ង្ហា​ញ​នៅ​ថ្ងៃ​ប្រា​រ​ព្ធ​ទិ​វា ​សិ​ទ្ធិ​ម​នុ​ស្ស​។​ទោះជាយ៉ាងណា ​ស​ក​ម្ម​ជ​ន​ទាំ​ង​អ​ស់​ ​ត្រូ​វ​បា​ន​ដោះ​លែ​ង​វិ​ញ​ ​ប​ន្ទា​ប់​ពី​មា​ន​ស​ម្ពា​ធ​ជា​អ​ន្ត​រ​ជា​តិ​ ។​ ​នៅ​ដើ​ម​ឆ្នាំ​២​០​០​៧​ ​លោ​ក​ ​កឹ​ម​ ​សុ​ខា​ ​បា​នលាឈប់ពី ម.ស.ម.ក ដោយបានបន្តអាជីពជាអ្នកនយោបាយ។ លោក អ៊ូ វីរៈ ត្រូវបានតែងតាំងជាប្រធាន ជំនួសលោកកឹម សុខា ​​។​ ​នៅ​ខែ​មី​នា​ ​ឆ្នាំ​២​០​១​៤​ ​លោ​ក​ ​អ៊ូ​ ​វី​រៈ​ ​បា​ន​លា​លែ​ង​ពី​ដំ​ណែ​ង​ជា​ប្រ​ធា​ន​ ​ម​.​ស​.​ម​.​ក​ ​ហើ​យ​បា​​​ន​ជំ​នួ​ស​ដំ​ណែ​ង​ ​ដោ​យ​លោ​ក​ស្រី​ ​ច​ក់​ ​សុ​ភា​ព​ ​ដែ​ល​ប​ច្ចុ​ប្ប​ន្ននេះ​ ​ជា​នា​យិ​កា​ប្រ​តិ​ប​ត្តិ​។

សូម​ជម្រាប​ថា កាល​ពី​ដើម​សីហា​ឆ្នាំ​នេះ លោក ហ៊ុន សែន ក៏​បាន​បញ្ជាឲ្យ​បិទ​អង្គការ​មួយឈ្មោះ​អង្គការ​មេត្រី​អន្តរជាតិ ដោយ​លោក​ថា អង្គការ​របស់​អាមេរិក​នៅ​កម្ពុជា​នេះ បាន​ប្រមាថដល់​ស្ត្រី​ខ្មែរ​ស្តី​ពី​ពេស្យា​ចារ្យ​កុមារ​នៅ​ភ្នំពេញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ