អានតួអត្ថបទ
កម្ពុជា

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល៖ សុវត្តិភាព​ចំណី​អាហារ​ត្រូវ​ការ​កិច្ច​សហការ នឹង​ការ​ទទួល​ខុស​ត្រូវ​រួម​របស់​ស្ថាប័ន​ជា​ច្រើន

ករណី​ពុល​ស្រា​ស​ស្លាប់​មនុស្ស ១៥​នាក់ កាល​ពី​សប្តាហ៍​មុន នៅ​ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង​ គឺ​ដោយសារ កា​រផលិត​ស្រា​មិន​មាន​លក្ខណៈ​បចេ្ចក​​ទេស​ត្រឹម​ត្រូវ ជា​ពិសេស​ការ​ផលិត​ស្រាលាយ ដែល​ផ្សំ​ពី​ សំបក​ឈើ រឺ​ផ្លែឈើ​មួយ​ចំនួន​ខ្លះ ដែល​អាច​ផលិត​ចេញ​ជា​ជាតិ​មេតាណុល​បាន។ នេះ​ជា​ការ​លើក​ឡើង របស់​លោក​លី សុវណ្ណ​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល នៅ​ក្នុង​សន្និសិទ្ធិ​សារពត៌មាន​ទាក់​ទង​នឹង​ការ​ធ្វើ​បច្ចុប្បន្នភាព​ករណី​ពុល​ស្រាស​នៅ​ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំ នា​ឯទី​ស្តី​ក្រសួង​សុខាភិបាល។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល៖ ​សុវត្តិភាព​ចំណី​អាហារ​ត្រូវ​ការ​កិច្ច​សហការ ​នឹង​ការ​ទទួល​ខុស​ត្រូវ​រួម​របស់​ស្ថាប័ន​ជា​ច្រើន​
អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល៖ ​សុវត្តិភាព​ចំណី​អាហារ​ត្រូវ​ការ​កិច្ច​សហការ ​នឹង​ការ​ទទួល​ខុស​ត្រូវ​រួម​របស់​ស្ថាប័ន​ជា​ច្រើន​
ផ្សាយពាណិជ្ជកម្ម

លោក​លី សុវណ្ណ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ដោយ​តែ​ការ​ចង់​ចំណេញ​ប្រាក់​ច្រើន ដូច្នេះ​នាំ​ការ​ផលិត ឬ​ការ​បិទ​ស្រា​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​មាន លក្ខណៈ​បច្ចេក​ទេស​ត្រឹមត្រូវ។ ដូចនេះ​ហើយ​នាំឱ្យ​មាន​ផល​ប៉ះពាក់​ដល់​អាយុ​ជីវិត​មនុស្ស។ លោក​សំណូម​ពរ​ទៅ​ដល់​អ្នក​លក់​ដូ ប្រជាពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់ ចេះ​គិតគូរ​ពិចារណា និង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើស​រើស​ផលិត​ផល​ក្នុង​ការ​ទទួល​ទាន​ផង​ដែរ។ នេះ​ជា​ការ​លើក​ឡើងរបស់លោក ​លី សុវណ្ណ​។

ចំពោះ​ករណី​ពុល​ស្រាស​ស្លាប់​មនុស្ស​ ១៥​នាក់ កាល​ពី​សប្តាហ៍​មុន នៅ​ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង ដែល​គ្រប់​គ្នា​ថា​បណ្តាល​មក​ពី​ជាតិ​មេតាណុល ដែល​ដាក់​ក្នុង​ស្រា​នោះ ត្រូវ​បាន​លោក លី សុវណ្ណ ពន្យល់ថា​ ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ ​ព្រោះ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត សុ្រក​ស្រែ​ចំការ មួយ​ចំនួន​ប្រហែល​ជា​មិន​មាន​លទ្ធភាព​ទិញ​មេតាណុល​មក​ដាក់​នៅ​ក្នុង​ស្រា​នោះ​ទេ ព្រោះ​វា​មាន​តម្លៃ​ថ្លៃ ថ្លៃ​ជាង​អេតាណុល​ទៅ​ទៀត។ តែ​ពួក​គាត់​អាច​ផ្សំ​រុក្ខជាតិ​យក​មក​លាយ​ជា​ស្រា​ដោយ​ខ្លួនឯង​ដែល​អាច​ផលិត​ចេញ​ជា​ជាតិ​មេតាណុល​បាន។

លោក​បន្ថែម​ថា ករណី​នៅ​ខេត្ត​កំពង់​ឆ្នាំង​នោះ​ជា​សំណាង​ហើយ​ ដែល​កំហាប់​ស្រា​មាន​កម្រិត​ទាប បើ​មិន​ដូច្នេះ​ទេ​ប្រហែល​ជា​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​នេះ ហើយ​ស្លាប់​ភា្លម​ៗ​តែ​ម្តង។ ជាក់​ស្តែង ជន​រងគ្រោះ​ដែល​បាន​ស្លាប់ ទាំង​ ១៥​នាក់​នោះ មិន​មែន​ស្លាប់​ក្នុង​ពេល​តែ​មួយ​នោះ​ទេ។ មាន​ន័យ​ថា ពី​ដំបូង​ស្លាប់​ប្រមាណ ១០​នាក់ ក្រោយ​មក​ទើប​មាន​ស្លាប់​បន្ត​បន្ទា​ប់គ្នា។

ការ​លើក​ឡើង​របស់​ក្រសួង​សុខាភិបាល​នៅ​ពេល​នេះ គ្រាន់​តែ​បង្ហាញ​ពី​ការ​រក​ឃើញ​និង​ការ​ណែនាំ​ទាក់​ទង​ទៅ​នឹង​អាជីវកម្ម​ស្រាស តែ​ប៉ុណ្ណោះ ប៉ុន្តែ​ហាក់​មិន​មាន​ចំណាត់​ការ​ណាមួយ​ច្បាស់​លាស់​ជុំវិញ ការ​រួម​គ្នា​ទប់​ស្កាត់​ការ​ពុល​ដែល​កើត​មាន​ជា​បន្ត​បន្ទាប់​នោះ​ទេ។ មិន​ច្បាស់​លាស់ ដោយសារ​តែ​បញ្ហា​ដ៏​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​នេះ ជាប់​ពាក់ពន្ធ័​នឹង​ការ​ទទួល​ខុស​ត្រូវ​រួម​របស់​ស្ថាប័ន​ជា​ច្រើន។

ទោះជាបី​ជា​យ៉ាង​ណា មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ករណី​ពុល​ស្រា​ស្លាប់​មនុស្ស ១៥នាក់ នេះ​ក្រសួង​សុខាភិបាល​ក៏​បាន​ធ្វើ​ការ​ក្រើន​រំលឹក ជូន​ដល់​ប្រជាជន​ទាំង​អស់ ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ការ​ពិសា​រស្រា​ដែល​បាន​ផលិត ឬ​បាន​បិទ​ដោយ​មិន​មាន​លក្ខណៈ​បច្ចេក​ទេស​ត្រឹមត្រូវ រួម​ទាំង​ការ​ការពារ​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ​របស់​ខ្លួន ដើម្បី​ឱ្យ​ជៀស​ផុត​ពី​ករណី​ពុល​ស្រា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ