អានតួអត្ថបទ
កម្ពុជា

​អង្គការ​ស៊ីប៉ា ​គ្រោង​បណ្តុះ​បណ្តាល​ជំនាញ​ខ្លី​ដល់​ទណ្ឌិត

អង្គការ​ស៊ីប៉ា​មាន​គម្រោង​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ខ្លី​ដល់​ទណ្ឌិត​នៅ​កម្ពុជា​ដើម្បី​មាន​បំណិន​ជីវិត​ថ្មី​ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​ និង​កែ​ប្រែ​ជីវិ​ត​ថ្មី​។ ​ជា​គម្រោង​ដែល​អាច​ចាប់​ផ្តើម​នៅ​ត្រី​មាស​ទី២​ឆ្នាំ​២០១៥​ ឬ​ដើម​ឆ្នាំ​២០១៦​ ។ ​ទន្ទឹម​នឹង​នេះ​មន្ត្រី​ពន្ធនា​គារ​លើក​ទឹក​ចិត្ត​ប្រសិន​បើ​គម្រោង​នេះ​បាន​កើត​ឡើង​មែន​នោះ។​

​អ្នកទោសក្នុងពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា
​អ្នកទោសក្នុងពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

អង្គការ​ស៊ី​ប៉ា​ដែល​ជា​អ្នក​ផ្តល់​សៀវភៅ​អាន​ដល់​ទណ្ឌិត​នៅ​តាម​ពន្ធនាគារ​មួយ​ចំនួន​នៅ​ថ្ងៃ​ពុធ​នេះ​ទី ១៧​ ធ្នូ​នេះ ​បាន​បញ្ជាក់ថា​ខ្លួន​មាន​គម្រោង​បង្កើត​ជំនាញ​វិជ្ជាជីវៈ​ខ្លី​ដល់​ទណ្ឌិត​នៅ​តាម​បណ្តា​ពន្ធនាគារ​ចំនួន​៥នៅ​ទៅ​ទូទាំង​ប្រទេស​កម្ពុជា។ ​ដែល​ជា​ពន្ធនាគារ​ធំៗ​និង​នៅ​ជិត​ទីក្រុង​ភ្នំពេញ។ ​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ​ហុក​ សុទ្ធិ ​នាយក​អង្គការ​ស៊ី​ប៉ា ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​បូក​សរុប​គម្រោង​បណ្ណាល័យ​ពន្ធនាគារ​ ២០១២-២០១៤។​លោក​បន្ត​ថា ​គម្រោង​នេះ​នឹង​អាច​ចាប់​ផ្តើម​នៅ​ត្រឹម​ត្រីមាស​ទី២ឆ្នាំ ​២០១៥ ឬ​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​។ ​គម្រោង​នេះ ​មាន​គោល​បំណង​ច្បាស់​លាស់​មួយ​ដើម្បី​ផ្តល់​វិជ្ជាជីវៈ​ពិតប្រាកដ​ដល់​ទណ្ឌិត​ណា​ដែល​ជិត​បញ្ចប់​ការ​បំពេញ​ទោស​ទណ្ឌ​របស់​ខ្លួន​។

លោក ​សិទ្ធី ​បាន​បន្ថែម​ថា ​ការផ្តល់​ចំណេះ​ដឹង​ផ្នែក​វិជ្ជាជីវៈ​ដល់​ទណ្ឌិត​នេះ ​គឺ​ជា​ការ​ផ្លា​ប្តូ​រស់​ចិត្ត​គំនិត និង​ឱកាស​ប្រកប​ការងារ​ដើម្បី​ផ្គត់ផ្គង់​សេដ្ឋ​កិច្ច​គ្រួសារ​តាម​រយៈ​ការងារ​សុច​រិត្ត ​និង​ត្រឹម​ត្រូវ ​ហើយ​អាច​ជៀស​វាង​បាន​នូវ​ការ​ប្រកប​ការ​ងារ​ខុស​ច្បាប់​សារ​ជាថ្មី។​ គម្រោង​ដែល​អង្គការ​ស៊ី​ប៉ា​គ្រោង​នឹង​បង្កើត​នេះ ​មាន​ដូច​មុខ​ជំនាញ​ដូច​ជា ​សំអាង​ការ​សម្រាប់​ទណ្ឌិត​ស្រី​ភេទ​ និង​កម្មករ​បច្ចេក​ទេស​ម៉ាស៊ីន​សម្រាប់​ទ​ណ្ឌិ​តបុរ​ស​ជាដើម។​ បើតាម​លោក​ ហុក ​សុទ្ធី​ដដែល ​គម្រោង​ថ្មី​នេះ ​គឺ​នឹង​អាច​ជួយ​ដល់​ទណ្ឌិត​ប្រមាណ៥០​ក្នុង​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ។​

អគ្គ​រង​ពន្ធនាគារ ​លោក​ស្រី ​សុខ ​ស​ម្ប​តិ្ត ​បាន​លើក​ឡើង​ថា ​ពន្ធនាគារ​គឺ​មិន​ត្រឹម​តែ​ជា​កន្លែង​កែ​ប្រែ​ចិត្តគំនិត​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​កន្លែង​ដែល​បើកឱកាស​ឱ្យមាន​ការផ្តល់​ចំណេះដឹង​វិជ្ជាជីវៈ​មួយ​ដល់​ទណ្ឌិត​ដើម្បី​អាច​ទៅ​រួមរស់​ក្នុងសង្គម​វិញ។ លោកស្រី​បាន​បន្តថា កន្លងមក​នៅតាម​បណ្តា​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​នៅ​ខ្វះខាត​ការផ្តល់​ចំណេះដឹង​វិជ្ជាជីវៈ​ច្បាស់លាស់​និង​ពិតប្រាកដ​នៅឡើយ។ ពោល​គឺមាន​ត្រឹមតែ​ជាការ​បណ្តុះបណ្តាល​មុខជំនាញ​ដែល​គ្មាន​បទដ្ឋាន​ច្បាស់លាស់ ដូចនេះ ពន្ធនាគារ​ពិតជា​ត្រូវការ​នៅ​គ្រូបង្រៀន​ដែលមាន​ឯកទេស​ចំណេះដឹង​ពិតប្រាកដ និង​មាន​និយាម​គរុកោសល្យ។ ទន្ទឹមនឹង​កា​រក​ប្រកាស​បង្កើត​គម្រោង​ផ្តល់​ចំណេះដឹង​ជំនាញ​បច្ចេកទេស​ដល់​ទណ្ឌិត​នោះ អគ្គ​រង​ពន្ធនាគារ​ស្នើឱ្យ​អង្គការ​ស៊ី​ប៉ា ផ្តល់​គម្រោង​ផែនការ​ពិភាក្សា​ជាក់លាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ