អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

សាលា​រាជធានី​ភ្នំពេញ​ស្នើ​បក្ស​ប្រឆាំង​ពីរ​ចំណុច ពាក់ព័ន្ធ​នឹង​ការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ចុង​ក្រោយ

សាលា​រាជធានី​ភ្នំពេញនិង​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ​ទេ ​ចំពោះ​ការ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ ពោល​គឺ​នៅ​ថ្ងៃ​ទី​០២ ខែ​មិថុនា ខាង​មុខ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នា​ថ្ងៃ​ពុធនេះ សាលា​រាជធានី​ភ្នំពេញ​បាន​ស្នើ​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​ចំណុច​រួម​មាន ទី​១៖ ស្នើ​ឲ្យ​គណបក្ស​ប្រឆាំង​នេះ លើក​ពេល​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​មក​ថ្ងៃ​ទី​១​មិថុនា​វិញ កុំ​ឲ្យ​ជាន់​គ្នា​ជាមួយ​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​។ ឬ​ប្រសិន​បើ​បក្ស​ប្រឆាំង​នៅ​តែ​ចង់​ធ្វើ​នៅ​ថ្ងៃ​ទី​២​មិថុនា​ដដែល អាជ្ញាធរ​ក្រុង​ភ្នំពេញ​មាន​ជំរើស​ទី​២​ផ្ដល់​ជូន​គឺ៖ អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​ជួបជុំ​នៅ​បរិវេណ​សួន​ប្រជាធិបតេយ្យ​ថ្មី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​។​

លោក ​ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ
លោក ​ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ @ fb
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ