អានតួអត្ថបទ
កម្ពុជា-នយោបាយ

​តុលាការ​ចេញ​ដីការ​ចាប់​ខ្លួន​ លោក សម រង្ស៊ី និង​មន្ដ្រី​អតីត​បក្ស​ប្រឆាំង​៨នាក់​ទៀត ​ពី​បទ «​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​»​

តុលាកា​រកម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣​តុលា​ម្សិលមិញ បានចេញ​ដីកាឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី និងថ្នាក់ដឹកនាំ​អតីតគណ​បក្សប្រឆាំង​៨រូប​ទៀត ក្នុងនោះ​រួម​មាន​ទាំង​ភរិយា​របស់​លោក សម រង្ស៊ី ម្នាក់ផង។ ដីកា​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ក្រោម​បទ​ចោទ «ឧបឃាត» ឬ «ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ» តាម​រយៈ​ផែន​ការ​នៃ​ការ​វិល​ត្រលប់​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅថ្ងៃទី ០៩ វិច្ឆិកា ខាង​មុខ​។ ប៉ុន្តែលោក សម រង្ស៊ី បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា គ្រាន់​ជា​លេស ដើម្បី​រារាំង​មាតុ​ភូមិ​និវត្តន៍​របស់​លោក​ដោយ​សន្តិវិធី​តែ​ប៉ុណ្ណោះ​។ 

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ FB-SR
ផ្សាយពាណិជ្ជកម្ម

ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី និងថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​ប្រឆាំង​ទាំង​៨រូប ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​មាន​សមត្ថកិច្ច​រួច​ហើយ ដើម្បី​អនុវត្ត​ទៅ​តាម​ច្បាប់ និង​នីតិ​វិធី​ជា​ធរមាន​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ តាម​រយៈ​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ កាលពីយប់ ថ្ងៃទី ០៣ តុលា។

តាមរយៈ​សេចក្តីប្រកាសព័ត៌មាន​នេះ លោក សម រង្ស៊ី និងអ​តីតថ្នាក់ដឹកនាំ​គណបក្សប្រឆាំ​ងទាំង៨​រូបទៀត ក្នុងនោះ​រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល និងរួម​ទាំង​លោកស្រី ជូឡុង សូមួរ៉ា ភរិយា​របស់​លោក សម រង្ស៊ី ម្នាក់ផង ត្រូវ​បានអយ្យការអមសាលាដំ​បូងរាជធានីភ្នំពេញ​ចោទប្រកាន់នៅក្នុ​ងសំណុំរឿង​ព្រហ្មទណ្ឌលេ​ខ ៦៥៣៦ ចុះថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០១៩ ពីបទ «ឧបឃាត» តាមមាត្រា ២៧ និងមាត្រា ៤៥១ នៃក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។ ជាបទចោ​ទពាក់ព័ន្ធនឹងអង្គហេ​តុនៃ «ការប៉ុនប៉ងធ្វើ​រដ្ឋប្រហារ» ផ្តួលរំ​លំរដ្ឋាភិបា​លកម្ពុជា ក្រោមឧបាយក​លជា «ផែនការ​នៃការវិលត្រល​ប់មកកម្ពុជាវិ​ញរបស់លោ​ក សម រង្ស៊ី» ដោ​យមានការអំ​ពាវនាវ និងប្រើថវិកាប៉ុនប៉​ងបង្កើតកង​កម្លាំងឧទ្ទាមប្រដា​ប់អាវុធខុ​សច្បាប់ ដើម្បីចូល​រួមអនុវត្តផែ​នការនេះ។ នេះ​បើតាមសេចក្តី​ប្រកាសព័ត៌មាន​។

យ៉ាងណាក្តី លោក សម រង្ស៊ី ដែល​កំពុងរស់នៅដោយនិរទេ​សខ្លួននៅ​ក្រៅប្រទេស បានសរ​សេរតាមបណ្តា​ញសង្គមហ្វេ​សបុកកា​លពីថ្ងៃទី ០៣ តុលា ដោយ​បានចា​ត់ទុកការចោ​ទប្រកាន់នេះ​ថា គ្រាន់ជា​លេសរបស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន ​សែន ដើម្បី​រារាំងមាតុភូ​មិនិវត្តន៍រ​បស់លោក​ដោយ​សន្តិវិធីតែប៉ុណ្ណោះ​។ លោក សម រង្ស៊ី បានបកស្រា​យថា មាតុភូ​មិនិវត្តន៍របស់​លោក នៅថ្ងៃ ០៩ វិច្ឆិកាខាងមុខនេះ គឺមិ​នមែនជារដ្ឋ​ប្រហារទេ តែ​ជាការបំផុស “អំណាចប្រ​ជាពលរដ្ឋ” នៅ​កម្ពុជា ដូចព្រឹ​ត្តិការណ៍ដែលបា​នកើតឡើងនៅ​ប្រទេសហ្វីលីពីន​ក្នុងឆ្នាំ១៩៨៦​អីចឹង​ដែរ​។

គួរកត់​សំគាល់ថា ដីកាចាប់ខ្លួនលោក សម រង្ស៊ី និងថ្នាក់ដឹកនាំអ​តីតគណបក្សប្រឆាំងទាំ​ង៨រូបនេះ បា​នធ្វើឡើ​ងក្រោយពីការ​ព្រមានខ្លាំងៗ​របស់លោកនា​យករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពីថ្ងៃទី ០២ តុលា ដោ​យលោក​នឹងមិន​អត់ឱន​ឲ្យឡើយ ចំពោះជន​ទាំងឡាយណា​ដែលចូល​រួមក្នុងយុទ្ធនាការ «លើកម្រាមដៃ៩» ដែលជា​ការគាំទ្រ​ផែនកា​រវិលត្រលប់របស់​លោក សម រង្ស៊ី។ ។ បន្ថែម​លើនេះ ប្រមុខរដ្ឋា​ភិបាលកម្ពុជា​លោក ហ៊ុន សែន បានអះអាង​ថា ដីកាចា​ប់ខ្លួនលោក សម រង្ស៊ី និងថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ទាំង៨រូប ត្រូវបានបញ្ជូន​ទៅកាន់​ប្រទេសជាសមាជិក​អាស៊ាន​រួចហើយ​។ សូម​បញ្ជាក់​ថា នេះគឺជា​សំណុំរឿង​ថ្មីចុងក្រោយបំផុត ក្នុង​ចំណោម​សំណុំរឿង​ជាច្រើន ដែល​ប្រឆាំងនឹង​អតីតប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ចាប់​តាំង​ពីតុលាការកំពូល​បាន​រំលាយ​គណបក្ស​ប្រឆាំង កាលពីខែ​វិច្ឆិកា ឆ្នាំ២០១៧មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ