អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពលរដ្ឋ​​ខ្មែរ​​​នៅ​​តែ​​មាន​​ទម្លាប់​​បោះ​ចោល​​សម្រាម​​ពា​ស​​វាល​​ពាស​​កាល​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​​​រៀង​ឆ្នាំ​កន្លង​មក​ដែរ​ នៅ​ក្នុង​អំឡុងពិ​ធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ ​គេ​នៅ​តែឃើ​ញ​មាន​ការ​បោះ​ចោល​សម្រាម​ពាស​វាល​ពាស​កាល។​ មែន​ទែន​ទៅ​ ការ​បោះចោល ​និង​ចាក់​ចោល​សម្រាម​នៅ​តាម​ទីសាធារណៈ ​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា​ មិន​មែន​ជា​រឿង​ប្លែក​ទេ។ កន្លង​ម​ក​ ប្រជាពលរដ្ឋ​កម្ពុជា​មាន​ទម្លាប់​បោះ​ចោល​សម្រាម​យ៉ាង​អាណាធិបតេយ្យ ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន ​អនាម័យ ​សោភណភាព ​និង​សណ្ដាប់​ធ្នាប់​នៃ​ការ​រស់​នៅ​ប្រចាំថ្ងៃ។ ​ទម្លាប់​បោះចោល​សម្រាម​ពាស​វាល​ពាស​កាល​បែប​នេះ ​គួរ​តែ​ដល់​ពេល​ត្រូវ​បញ្ឈប់ ​ហើយ​ជំនួស​មក​វិញ​នូវ​ការ​គ្រប់​គ្រង​ និង​ទម្លាប់​ល្អ​ប្រសើរ​នៃ​ការ​បោះចោល​សម្រាម។​សូម​ស្ដាប់​បទ​វិភាគ​របស់អ៊ឹ​ម រចនា៖ 

សម្រាម​ពាស​វាល​ពាស​កាល​ ក្រោយ​ពី​បញ្ចប់​ពិធី​បុណ្យ​អុំទូក​ក្នុង​ថ្ងៃ​ទី​១។
សម្រាម​ពាស​វាល​ពាស​កាល​ ក្រោយ​ពី​បញ្ចប់​ពិធី​បុណ្យ​អុំទូក​ក្នុង​ថ្ងៃ​ទី​១។ @សាលា​រាជធានី​ភ្នំពេញ​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ